ស្វែងរកពួកយើង:

កុំព្យូទ័រជំនាន់ថ្មី Samsung Galaxy Book 5 Pro នឹងបំពាក់នូវ Intel Lunar Lake CPU និងក្រាហ្វិកកាត Arc GPU

ដោយ

Koun Jab Luffy

06 មេសា 2024 04:08 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើកុំព្យូទ័រថ្មីនៃត្រកូល Galaxy Book 4 របស់ខ្លួនដែលមានឈ្មោះហៅថា Galaxy Book 4 Edge។ កុំព្យូទ័រនេះ នឹងមានការដាក់អោយដំណើរការនូវបន្ទះឈីប Snapdragon X Elite ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានទម្លាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវកុំព្យូទ័រថ្មីត្រកូល Galaxy Book 5 ថែមទៀតហើយ។ កុំព្យូទ័រ Galaxy Book 5 Pro នេះ មានការបង្ហាញខ្លួននៅលើប្រព័ន្ធធ្វើតេស្តសមត្ថភាពហើយ ដែលមានការបំពាក់នូវបន្ទះឈីបថ្មីស្ថិតត្រកូល Intel Core Ultra 200 series។
បន្ទះឈីប Intel នេះត្រូវបានគេបញ្ជាក់ថា គឺមានការផ្អែកនៅលើស្ថាបត្យកម្ម  Lunar Lake architecture ហើយវាអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។ សម្រាប់បន្ទះឈីបនេះ ត្រូវបានគេមើលឃើញថា គឺមានប្រើប្រាស់ដោយក្រុមហ៊ុនផលិតកុំព្យូទ័ររួចហើយផងដែរ។ Lunar Lake នេះ គឺមានការឌីស្សាញថ្មីចេញពី Intel’s CPU ដែលមាន 4x  ‘Lion Cove’ performance cores និង 4x ‘Skymont’ efficiency cores ។ បន្ថែមពីនេះ ឈីបនេះ ក៏មានការផ្លាស់ប្តូរទៅលើ 2x performance និង 8x efficiency cores នៅក្នុង Meteor Lake U ផងដែរ។ បន្ទះឈីបនេះ ដំណើរការជាមួយនិង 8 Computing Cores។ ជាមួយនិងការតេស្តនៅលើ Benchmarks មានការបញ្ជាក់ថា បន្ទះឈីបនេះ គឺមានល្បឿន 1.6GHz និងអាចបង្កើនល្បឿនបានដល់ទៅ 2.8GHz។
Article image
កុំព្យូទ័រថ្មីនេះ នឹងមានរ៉េមទំហំ 16GB LPDDR5X 8533 RAM។ ក្រុមហ៊ុន Intel នឹងបំពាក់នូវបន្ទះឈីប Lunar Lake ជាមួយនឹង Arc graphics ផ្អែកនៅលើស្ថាបត្យកម្ម  Xe2 architecture ថ្មីផងដែរ។ តាមការបញ្ជាក់នៅលើ Benchmark នេះ បានបង្ហាញថា កុំព្យូទ័រ Galaxy Book 5 Pro នេះ គឹមាន GPU តូចជាងមុនជាមួយនឹង 4 Xe cores, 64 execution units, 512 shaders និង 8MB L2 cache ៕