ស្វែងរកពួកយើង:

កុំព្យូទ័រសេរី Samsung Galaxy Book 4 series នឹងមានដាក់នៅលើទីផ្សារសកលនាថ្ងៃទី 26 កុម្ភៈខាងមុខនេះ

ដោយ

Koun Jab Luffy

24 កុម្ភៈ 2024 01:25 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Samsung Electronics បានចេញមកប្រកាសថា នឹងមានការប្រកាសចេញលក់ជាផ្លូវការនូវកុំព្យូទ័រសេរីថ្មីរបស់ខ្លួន Galaxy Book 4 series នៅថ្ងៃទី 26 ខែកុម្ភខាងមុខេនេះហើយ។ សម្រាប់ម៉ូដែលថ្មីៗទាំងនេះ មានដូចជា Galaxy Book 4 Ultra, Galaxy Book 4 Pro និង Galaxy Book 4 Pro 360 ជាដើម។ សូមជំរាបថា កុំព្យូទ័រសេរីថ្មី Galaxy Book 4 series  គឺមានការដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូងរួចរាល់ហើយ នឹងមានការលក់ដាច់ ខ្លាំងជាងម៉ូដែលមុនៗថែមទៀតផង។ នៅពេលនេះ Galaxy Book 4 series ចាប់ផ្តើមធ្វើដំណើរទៅកាន់ទីផ្សារសកលហើយ ដោយចាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។
Galaxy Book 4 Ultra គឺជាម៉ូដែលមួយ ដែលមានលក្ខណៈសម្បត្តិធំជាងគេក្នុងចំណោម កុំព្យូទ័រសេរីថ្មី Galaxy Book 4 series ដែលមានការបំពាក់នូវអេក្រង់កម្រិត 3K AMOLED display និងដំណើរការនៅលើស៊ីភីយូ Intel Core Ultra គាំទ្រដោយក្រាហ្វិកាត NVIDIA GeForce RTX 40 series graphics ថែមទៀតផង។ កុំព្យូទ័រសេរីថ្មី Galaxy Book 4 series នេះ មានរ៉េមទំហំ 64GB និងអង្គចងចាំទំហំ 2TB SSD storage។ សម្រាប់ Ultra model គឺមានថ្មទំហំ 76Wh និងមានកម្លាំងសាក 140W fast charging ហើយនិងមានកម្រ៉ាស់ស្តើងត្រឹមតែ 16.5mm រួមជាមួយនិងទម្ងន់ 1.86 kg ប៉ុណ្ណោះ។
ចំនែកឯម៉ូដែល Galaxy Book 4 Pro 360 វិញ គឺមានទម្ងន់ស្រាលជាង និងមានកម្រ៉ាស់ស្តើងជាង Ultra ប៉ុន្តែមានការបំពាក់នូវអេក្រង់ដូចគ្នាជាមួយនិង Ultra និងមានការប្រើប្រាស់ក្រាហ្វិកាត Intel Arc Graphics និងមានអង្គចងចាំទំហំ 1TB និងគាំទ្រជាមួយថ្មទំហំ 76Wh ហើយនិងមានកម្លាំងសាក 65W តាមរយៈខ្សែរ USB Type-C adapter។
Article image
Galaxy Book 4 Pro គឺមានអេក្រង់ទំហំ 14-អ៊ីង និង 16-អ៊ីង។ សម្រាប់ Pro 360 គឺរត់ជាមួយស៊ីភីយូ Intel Core Ultra និងក្រាហ្វិក Intel Arc Graphics ហើយនិងមានអនុភាពខ្ពស់ រួមនិងអេក្រង់បបង្ហាញចេញបានច្បាស់។ សម្រាប់ Pro មានថ្មទំហំ 63Wh ឬ 76Wh និងកម្លាំងសាក 65W។ សម្រាប់ការដាក់លក់នកន្លងមនៅកូរ៉ខាងត្បូង Galaxy Book 4 Pro មានតម្លៃចាប់ពី 1.88 million won ($1,452) ខណៈដែល Galaxy Book 4 Pro 360 និង Galaxy Book 4 Ultra មានតម្លៃ cost 2.59 million won ($2,002) និង 3.36 million won (~$2,597)។
កុំព្យូទ័រសេរី Samsung Galaxy Book 4 series នឹងមានដាក់នៅលើទីផ្សារសកលនាថ្ងៃទី 26 កុម្ភៈខាងមុខនេះ