ស្វែងរកពួកយើង:

កំណើនការលក់របស់ Huawei បានធ្វើអោយ iPhone លក់ធ្លាក់ចុះនៅលើទីផ្សារចិននាឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

21 មករា 2025 12:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនក្រុមហ៊ុន Huawei ត្រូវបានគេនិយាយថា បាននាំមុខ iPhone ទៅលើការលក់ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសចិននាឆ្នាំ 2024 កន្លងទៅនេះ។ មើលទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ នៅមិនទាន់អាចរកទីផ្សារបានច្រើននៅក្នុងទីផ្សារស្មាតហ្វូនធំបំផុតទី 2 របស់ខ្លួននោះទេ។ ទន្ទឹមនឹងនេះផងដែរ ការផលិតស្មាតហ្វូន Mate 70 Series គឺតែនៅតែបន្ត ខណៈដែលការលក់ស្មាតហ្វូននេះមានការរីកចម្រើនខ្លាំងមែនទែន។
យោងតាមរបាយការណ៌ថ្មីមួយចេញពី Canalys បានបង្ហាញអំពីការលក់ដែលមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់ចិនកាលពីឆ្នាំមុននេះផងដែរ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនចាប់ផ្តើមងើបឡើងវិញទៅលើការលក់នៅក្នុងទីផ្សារមួយនេះ ក្រុមហ៊ុន Apple ហាក់ដូចជាមានការធ្លាកចុះទៅវិញនៅក្នុងទីផ្សារនេះ។ កត្តាដែលធ្លាក់ចុះនេះ គឺដោយសារតែវត្តមានរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនជាច្រើនទៀតរបស់ចិន បានបញ្ចេញនូវម៉ូដែលប្រណិតៗមានសមត្ថភាពខ្ពស់ជាងមុន។ ជាក់ស្តែង ពេលនេះក្រុមហ៊ុន Vivo ក៏បានជាប់ចំណាត់ថ្នាក់កំពូលនៃទីផ្សារការលក់ស្មាតហ្វូនរបស់ចិនសម្រាប់ពេញមួយឆ្នាំ 2024 នេះ។
Article image
ក្រុមហ៊ុន Huawei ដែលជាអ្នកថ្មី ក៏បានចាប់ផ្តើមងើបឡើងវិញជាមួយនឹងការដាក់លក់នូវស្មាតហ្វូនប្រណិតរបស់ខ្លួនមានដូចជា Pura 70 Ultra, Tri-fold និង Mate 70 series ជាដើម។ 2024 គឺជាឆ្នាំដំបូងបំផុតរបស់ក្រុមហ៊ុន Huawei បានត្រឡប់មកកាន់ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនវិញក្រោយពេលដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ំចាច្រើនមកលើក្រុមហ៊ុននេះតាំងពីឆ្នាំ 2019 ដោយសារតែហេតុផលសុវត្ថិភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះ។
ក្រុមហ៊ុន Huawei នៅតែទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងទីផ្សាររបស់ចិន។ ក្រុមហ៊ុននេះ នាំចេញស្មាតហ្វូនបានចំនួន 46 លានគ្រឿងកាលពីឆ្នាំមុននេះ ដែលមានចំណែកទីផ្សារដល់ទៅ 16% ដែលមានការកើនឡើង 37% ធៀបទៅនឹងឆ្នាំមុននេះផងដែរ។ យ៉aងណាមិញ ក្រុមហ៊ុន Apple បានប្រឈមមុខទៅនឹងការធ្លាក់ចុះនៃការលក់ស្មាតហ្វូន iPhone ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងទីផ្សាររបស់ចិនសម្រាប់ឆ្នាំ 2024 នេះ។
Article image
ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានការធ្លាក់ចុះនៅក្នុងត្រីមាសទាំង 4 ដល់ទៅ 25% សម្រាប់ត្រីមាសចុងក្រោយឆ្នាំមុននេះ។ ក្រុមហ៊ុននេះនៅតែជាប់លេខ 3 នៅក្នុងការលក់ទីផ្សារស្មាតហ្វូនពេញមួយឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ពេលនេះ ពួកគេចាប់ផ្តើមងាកមកគាំទ្រផលិតផលក្នុងស្រុកជាជាងម៉ាកយីហោរបស់បរទេស។ នេះគឺដើម្បីបង្កើនទៅលើសេដ្ឋកិច្ចរបស់ចិន និងកម្លាំងរបស់ចិនប្រឆាំងទៅនឹងសហរដ្ឋអាមេរិកផងដែរ៕