ស្វែងរកពួកយើង:

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ

Koun Jab Luffy

16 មករា 2026 02:10 រសៀល

អាន 2 នាទី

Article image
នេះគឺជាភីកអាប់ Ram 1500 SRT TRX ស៊េរីថ្មី ឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយមានតម្លៃចាប់ពី $99,995 ដុល្លារ។ ភីកអាប់របស់អាមេរិកនេះ បំពាក់ម៉ាស៊ីនសាំង ចំណុះ 6.2L Supercharged ទំហំ 8 ស៊ីឡាំង មានកម្លាំង 777 HP និង កម្លាំងរមួល 921 NM ខ្លាំងជាង RAM 1500 TRX ដល់ទៅ 75 HP ឯណោះ ហើយដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 ជាមួយមុខងារ 4WD Auto, 4WD High និង 4WD Low ព្រមទាំង Drive Mode ចំនួន 6 ដូចជា Auto, Sport, Snow, Tow, Mud និង Baja ផងដែរ។
Ram 1500 SRT TRX ថ្មីនេះ អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.5 វិនាទិប៉ុណ្ណោះ ហើយមានល្បឿន Top Speed 190 KM/H។ បើនិយាយពីការឌីហ្សាញវិញ ភីកអាប់នេះទទួលបានការអាប់ដេត និងតុបតែងយ៉ាងច្រើន ជាពិសេសគឺការបំពាក់យ៉ាន់កង់ ទំហំ 18 អ៉ីញ និងសំបកកង់ ទំហំ 35 អ៉ីញ ធ្វើឲ្យវាមានកម្ពស់ពីបាតឡានខ្ពស់ ដល់ទៅ 300mm ឯណោះ ដែលល្អមែនទែនសម្រាប់ការបើកបរទៅលើផ្លូវឧបសគ្គ ហើយក៏មានទទឹងធំជាងមុន 173mm ផងដែរ។ បន្ថែមពីនោះ វាក៏បាន Upgrade ប្រព័ន្ធជើងក្រោម និង ប្រព័ន្ធស៊ីម៉ាំងភ្លោះ បែបស្ព័រ និងកាចជាងមុន ទៀតផង។
Article image
ថ្វីបើជាភីកអាប់បែប Performance មែន ប៉ុន្តែ Ram 1500 SRT TRX ស៊េរីថ្មី នៅតែរក្សាភាពទំនើបរបស់ខ្លួន ដោយបំពាក់ Option ជាច្រើន ដូចជា ពូកស្បែក ចុចសារ៉េអូតូ 12 បែប មានមុខងារក្តៅត្រជាក់ និងម៉ាស្សា, ដៃចង្កូតស្រោបស្បែក មានថ្នេរដេរពណ៌ក្រហម, កុងទ័រឌីជីថល ទំហំ 12.3 អ៉ីញ, អេក្រង់កម្សាន្ត ទំហំ 14.5 អ៉ីញ, កុងទ័របាញ់លើកញ្ចក់ 10 អ៉ីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែចំនួន 2, Speaker Harman Kardon 19 គ្រាប់, ដំបូលកញ្ចក់ភ្លោះ និង កៅអីក្រោយមានមុខងារក្តៅត្រជាក់ ផងដែរ។ លើសពីនេះទៅទៀត Ram 1500 SRT TRX ស៊េរីថ្មី ក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរ Level 2+ មក ជាមួយផងដែរ៕
Article image
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!