ថ្មីៗនេះ vivo បានប្រកាសចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់់ខ្លួន vivo X300 Ultra នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដែលមានការអាប់ដែតខ្លាំងទៅលើកាមេរ៉ា។ តាមការគ្រោងទុក ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការដាក់លក់នៅលើទីផ្សារសកលផងដែរ ប៉ុន្តែក្រុមហ៊ុននេះមិនទាន់មានការបញ្ជាក់ពេលវេលាជាក់លាក់នោះទេ។

កំពូលស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra មានតម្លៃដល់ទៅ 1,900 យូរ៉ូ សម្រាប់ទីផ្សារអឺរ៉ុប
ថ្មីៗនេះ vivo បានប្រកាសចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់់ខ្លួន vivo X300 Ultra នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដែលមានការអាប់ដែតខ្លាំងទៅលើកាមេរ៉ា។ តាមការគ្រោងទុក ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការដាក់លក់នៅលើទីផ្សារសកលផងដែរ ប៉ុន្តែក្រុមហ៊ុននេះមិនទាន់មានការបញ្ជាក់ពេលវេលាជាក់លាក់នោះទេ។
ខណៈដែលមិនទាន់មានការបញ្ជាក់ផ្លូវការណ៌នោះ នៅថ្ងៃនេះ មានការបែកធ្លាយនូវតម្លៃស្មាតហ្វូនថ្មីនេះនៅលើទីផ្សារសកលនៅលើបណ្តាញសង្គមហើយ។ យោងតាមអ្នកទម្លាយ Roland Quandt បានទម្លាយថា vivo X300 Ultra ដែលមានទំហំ 16GB-1TB ដែលនឹងមានលក់នៅលើទីផ្សារអឺរ៉ុបនាពេលនេះ អាចនឹងមានតម្លៃ €1,900 ។

អ្នកទម្លាយរូបនេះបានបន្ថែមថា សម្រាប់ម៉ូដែលមានភ្ជាប់ជាមួយនិង Teleconverters ប្រហែលជាមួយតម្លៃ €2,300។ ទាក់ទងនឹងការលក់ស្មាតហ្វូនជំនាន់ថ្មីនេះនៅលើទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអាចនឹងមានជម្រើសពណ៌ខ្មៅ និងបៃតង។ សូមជំរាបថា សម្រាប់ការដាក់លក់ស្មាតហ្វូននេះ នៅលើទីផ្សារប្រទេសចិន ទៅលើ vivo X300 Ultra ដែលមានទំហំ 16GB-1TB នេះ គឺមានតម្លៃត្រឹមតែ CNY 8,999 ($1,300) ប៉ុណ្ណោះ។
