ស្វែងរកពួកយើង:

កំពូលស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

23 ធ្នូ 2025 04:02 ល្ងាច

អាន 2 នាទី

Article image
តាមការបញ្ជាក់ជាថ្មីនៅថ្ងៃនេះ បាននិយាយថា កំពូលស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra គឺនឹងមានការប្រកាសចេញជាផ្លូវការនៅក្នុងប្រទេសចិននាថ្ងៃទី 25 ខែធ្នូខាងមុខនេះ ហើយស្មាតហ្វូនថ្មីនេះ ក៏ជាម៉ូដែលមួយដែលមានការចុះកិច្ចសហការជាមួយនឹងក្រុមហ៊ុន Leica ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ទើបតែចែករំលែករូបភាព Posters ថ្មីដែលមានការបង្ហាញនូវពណ៌ស និងពណ៌ខ្មៅ ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ជាច្រើនថែមទៀតផង។
ប្រភពខាងលើនេះបានបន្តថា សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតអំពីការឌីស្សាញ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយមុនការប្រកាសជាផ្លូវការណ៌ផងដែរ។ ស្មាតហ្វូនXiaomi 17 Ultra ថ្មីនេះមានកាមេរ៉ាមូលជាមួយនឹងម៉ាកយីហោ Leica នៅខាងក្រោយ ហើយនិងមានអេក្រង់ Flat display ដែលមើលទៅស្រស់ស្អាត និងទាក់ទាញក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Xiaomi បានហៅស្មាតហ្វូនជំនាន់ថ្មីនេះថា គឺជាស្តេចស្មាតហ្វូនថតរូបភាព ដោយសារតែស្មាតហ្វូននេះមានការពង្រឹងទៅលើការបង្កើនពន្លឺច្បាស់ និងសមត្ថភាពនៃកាមេរ៉ា Telephoto ។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូន Xiaomi 17 Ultra គឺមានកាមេរ៉ា 3 គ្រាប់ដោយកាមេរ៉ាគោលគាំទ្រដោយសិនស័រ 1-អ៊ិង Omnivision OV50X និងមានការប្រើប្រាស់នូវបច្ចេកវិទ្យា LOFIC កម្រិតខ្ពស់ក្នុងការពង្រឹងទៅលើ dynamic range កាន់តែប្រសើរទៀតផង។ បន្ថែមពីនេះ ក៏នូវមានកាមេរ៉ាទំហំ 200MP Periscope Telephoto របស់ក្រុមហ៊ុន Samsung រួមជាមួយនឹង Leica APO optics ផងដែរ។ សិនស័រនេះ មានការពង្រឹងទៅលើការថតរូបភាពកាន់តែច្បាស់ និងស្រស់ស្អាតបំផុត។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយនឹងមានថាមពលថ្មទំហំ 6,800mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 80W wireless charging។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវ ultra-wideband និង satellite connectivity ផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ អាចនឹងមានចាប់ពី 6,999 យ៉ន់ (~$999) ៕
កំពូលស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែធ្នូខាងមុខនេះហើយ