ស្វែងរកពួកយើង:

កំពូលស្មាតហ្វូន OPPO Find X9 សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

29 តុលា 2025 10:16 ព្រឹក

អាន 3 នាទី

Article image
ដូចការគ្រោងទុកនៅពេលនេះក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការណ៌នូវ Find X9 Series នៅលើទីផ្សរសកលហើយបន្ទាប់ពីបានសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនអស់រយៈពេលប៉ុន្មានសប្តាហ៌មក។ជាមួយនិងវត្តមាននៅលើទីផ្សារសលកលនោះ OPPO Find X9 គឺត្រូវបានក្រុមហ៊ុននេះដាក់លក់ជាមួយនិងតម្លៃ €999 ($1164) សម្រាប់ទំហំ 12GB+512GB។តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថាការជាផ្លូវការណ៌នឹងធ្វើឡើងនៅដើមខែវិច្ឆិកាជាមួយនិងវត្តមាន Find X9 Pro ផងដែរ។
Find X9 គឺជាម៉ូដែលស្តង់ដារមានអេក្រង់ទំហំ 6.59 អ៊ីងកញ្ចក់ AMOLED display បង្ហាញចេញបានទំហំ 2760×1256 resolution ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 3600nits ព្រមទាំងមានបច្ចេកវិទ្យា 3840Hz PWM dimming សម្រាប់ជួយការពារ flicker ទៀតផង។សម្រាប់រូបរាងទាំងមូលមានអេក្រង់រាបស្មើរមានស៊ុម aluminum frame និងខ្នងក្រោយឌីស្សាញពីកញ្ចក់ហើយនិងមានពណ៌ Titanium Grey, Space Black និង Velvet Red។នៅលើស្មាតហ្វួននេះក៏មានការតម្លើង IP66, IP68 និង IP69 ratings សម្រាប់ការពារទឹកនិងធូលីផងដែរ។
Article image
Find X9 មានការប្រើប្រាស់នូវកាមេរ៉ាថ្មីរបស់ Hasselblad Master Camera System ដែលជាបច្ចេកវិទ្យាថ្មីធ្វើការរួមគ្នារវាង OPPO និង Hasselblad។ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.4 អ៊ីង Sony LYT-808 និងមានកម្រិត f/1.6 aperture ដែលអាចបង្កើនពន្លឺ 57% ខ្ពស់ជាងមុនសម្រាប់ការថត low-light។
សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultra-wide camera មានមុខងារ Autofocus សម្រាប់ថតមុខងារ macro photography និងទីបីមានទំហំ 50MP periscope telephoto ដែលគាំទ្រដោយសិនស័រ Sony LYT600 sensor សម្រាប់មុខងារ optical zoom។បន្ថែមពីនេះក៏មានសិនស័រទំហំ 2MP True Color Camera analyzes ambient light សម្រាប់ជំនួយទៅលើការបង្ហាញរូបភាពផងដែរ។
ជាមួយគ្នានេះនៅលើស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវ LUMO Image Engine សម្រាប់ជំនួយទៅលើការផលិតនូវភាពច្បាស់ទៅលើពណ៌តាមរយៈនៃការប្រើប្រាស់ CPU ត្រឹមតែ 50% ប៉ុណ្ណោះ។បច្ចេកវិទ្យាថ្មីនេះនឹងធ្វើការដោយស្វ័យប្រវត្តិទៅលើកាមេរ៉ា 50MP, 25MP និង 12MP ដផយផ្អែកកលើពន្លឺនិងកម្រិតគ្រាប់អុចខ្មៅ។
ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 កម្រិត 3nm លឿនជាងមុន 32% ទៅលើ CPU performance និង cuts peak power draw 55%។នៅលើឈីបនេះមានការគាំទ្រដោយក្រាហ្វិក Arm G1 Ultra GPU ដែលពង្រឹងសមត្ថភាពខ្លាំងជាងមុន 33% ហើយថែមទាំងមានការគាំទ្រដោយប្រព័ន្ធត្រជាក់ទៀតផង។
OPPO Find X9 មានថ្មទំហំ 7025mAh កម្រ៉ាស់ស្តើងត្រឹមតែ 7.99mm ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី Silicon-Carbon ជំនាន់ទី 3 របស់ OPPO ដែលធានាបាន 80% បើទោះបីជាប្រើប្រាស់ 5 ឆ្នាំក៏ដោយ។ស្មាតហ្វូននេះមានការទ្រទ្រង់ជាមួយនិងតម្លាំងសាក 80W SUPERVOOC wired charging, 50W AIRVOOC wireless charging និង 10W reverse wireless charging។
Article image
ស្មាតហ្វូននេះរត់នៅលើ ColorOS 16 ផ្អែកលើ Android 16 ហើយនិងមាន AI tools ដូចជា AI Mind Space, AI Recorder ហើយនិង AI Portrait Glow. O+ Connect ដែលអាចអោយអ្នកប្រើប្រាស់ធ្វើការរួមគ្នាជាមួយនិង Windows និង Mac តាមរយៈមុខងារ screen mirroring និង remote file access ទៀតផង។
កំពូលស្មាតហ្វូន OPPO Find X9 សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលហើយ