ស្វែងរកពួកយើង:

កំពូលស្មាតហ្វូន Xiaomi 17 Ultra អាចនឹងបង្ហាញខ្លួននៅចុងខែធ្នូខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 04:53 ល្ងាច

អាន 2 នាទី

Article image
Xiaomi 17 Ultra គឺជាស្មាតហ្វូនស៊េរីថ្មីដែលគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ។ យោងតាមការបែកធ្លាយថ្មីៗនេ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi មួយនេះ អាចនឹងបង្ហាញខ្លួននៅចុងខែធ្នូខាងមុខនេះ ខណៈដែលព័ត៌មាន និងមុខងារប្រើប្រាស់នៅលើស្មាតហ្វូននេះក៏នឹងមានការអាប់ដែតកាន់តែសម្បូរបែបផងដែរ។  ថ្មីៗនេះ ផ្អែកតាមអ្នកទម្លាយ @BadCritic ដែលបានបង្ហោះនៅលើ Weibo គឺមានការចែករំលែកអំពីពេលវេលានៃការបង្ហាញចេញនូវស្មាតហ្វូន Flagship ថ្មីនេះផងដែរ ដោយម៉ូដែលនេះ អាចជាស្មាតហ្វូន Xiaomi 17 Ultra។
ប្រភពដដែលនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ តាមអ្នកការចែកចាយរបស់ទម្លាយរូបនេះ គឺមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែគាត់បានបញ្ជាក់ថា នៅលើស្មាតហ្វូនម៉ូដែល Ultra នេះ អាចនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 4 ខែធ្នូខាងមុខនេះ។ ហើយបើមើលនៅលើការបែកធ្លាយខាងលើនេះ ក៏មានអ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បានបញ្ចេញមតិថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចជាម៉ូដែល Xiaomi 17 Ultra។
Article image
នៅក្នុងនោះក៏មានអ្នកលេងនៅលើអ៊ីនធឺណិតមួយចំនួនបាននិយាយថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 23 ឬ 25 ខែធ្នូខាងមុខនេះផងដែរ ដែលនេះ គឺជាពេលវេលាដ៏សក្តិសមសម្រាប់ព្រឹត្តិការណ៍ពិធីបុណ្យណូអែល។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូននេះទេ។
Article image
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងបំពាក់នូវកាមេរ៉ា Dynamic ដែលមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ RGB lossless display Technology ។ ស្មាតហ្វូនXiaomi 17 Ultra នេះនឹងមានថាមពលថ្មទំហំ 6800mAh និងបន្ទះឈីប Snapdragon 8 Elite Gen 5។ យើងអាចនឹងដឹងអំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕