ស្វែងរកពួកយើង:

Loading Ad...

កំពូលស្មាតហ្វូន ZTE Axon 40 Ultra ត្រូវបានគេឃើញចេញលក់នៅអនឡាញហើយជាមួយនិងងម្លៃខ្ទង់ 899 ដុល្លារ

ដោយ

Koun Jab Luffy

11 ឧសភា 2022 12:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូន ZTE Axon 40 Ultra បានបង្ហាញខ្លួនជាផ្លូវការហើយ ដែលនេះគឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1 ហើយនិងមានការប្រើនូវកាមេរ៉ាក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់គែមកោងនៅផ្នែកខាងមុខ និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ  64-Megapixel ។ ស្មាតហ្វូន Axon 40 Ultra នេះមានវិមាត្រ 163.2x73.5x8.4mm និងទម្ងន់ 204g។ នៅថ្ងៃនេះ កំពូលស្មាតហ្វូន ZTE Axon 40 Ultra នេះ ត្រូវបានគេឃើញចេញលក់នៅអនឡាញហើយជាមួយនិងងម្លៃខ្ទង់ 899 ដុល្លារ។
ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់នូវអេក្រង់ខាងមុខប្រភេទកញ្ចក់ AMOLED និងកាមេរ៉ាខាងក្រោមអេក្រង់ ហើយនិងមានគែមអេក្រង់កម្រិតកោងដល់ទៅ 71 ដឺក្រេថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.81 អ៊ីងបង្ហាញចេញបានជាមួយនិងកម្រិតភាពច្បាស់ FHD+ ទំហំ 2480x1116 pixels ហើយនិងមាន refresh rate 120Hz ព្រមទាំងមានបច្ចេកវិទ្យាចាក់ពណ៌ 100% DCI-P3 color gamut រួមនិងមុខងារ 10-bit colors ហើយនិងកម្រិតជះពន្លឺ 400 ppi pixel density ផងដែរ។ ស្មាតសម្រាប់ប្រព័ន្ធសុវត្ថិភាពស្មាតហ្វូននេះ គឺប្រើប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។
Article image
ស្មាតហ្វូន Axon 40 Ultra នេះមានបន្ទះឈីប Snapdragon 8 Gen 1 និងមានរ៉េមទំហំ 16GB LPDDR5 និងម៉េមូរីទំហំ 1TB UFS 3.1។ ស្មាតហ្វូន Axon flagship នេះប្រើប្រាស់នូវប្រព័ន្ធ Android 12 OS ជាមួយនឹង MiFavor UI។ ស្មាតហ្វូន Axon 40 Ultra នេះមានថាមពលថ្មទំហំ5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។
Article image
ស្មាតហ្វូននេះ ទ្រទ្រង់នូវ DTS Ultra និង X-axis linear motor ។ សម្រាប់ការតភ្ជាប់វិញ ស្មាតហ្វូននេះមាន dual-SIM, Wi-Fi 6E, Bluetooth 5.2, dual-frequency GPS, NFC និង USB-C port ។ស្មាតហ្វូន ZTE Axon 40 Ultra នេះមានកាមេរ៉ាក្រោមអេក្រង់ខាងមុខទំហំ 16-Megapixel ជាមួយនឹង  2.24μm large pixels ។ ខាងក្រោមនេះគឺជាតម្លៃរបស់ស្មាតហ្វូននេះ។
Article image
កំពូលស្មាតហ្វូន ZTE Axon 40 Ultra ត្រូវបានគេឃើញចេញលក់នៅអនឡាញហើយជាមួយនិងងម្លៃខ្ទង់ 899 ដុល្លារ