
នៅក្នុងនាមជាម្ចាស់ឧបត្ថម្ភទៅលើព្រឹត្តិការណ៍ PMCO 2019 នេះ ក្រុមហ៊ុន vivo បានអញ្ជើញអ្នកគាំទ្រកីឡាអេឡិចត្រូនិច esports របស់ខ្លួនអោយចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រអាស៊ីអាគ្នេយ៍ PMCO 2019, Fall Spilt ។ ការប្រកួតនេះនឹងរៀបចំធ្វើឡើងជាលើកដំបូងបំផុតនៅក្នុងប្រទេសថៃនៅសាល Samyan Mitrtown Hall ជាន់ទី 5 នៅថ្ងៃទី 2 និង 3 ខែវិច្ឆិកានេះ។ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ SEA Grand Finals នេះគឺមានដល់ទៅ 3 លានបាត ហើយសម្រាប់ក្រុមចំណាត់ថ្នាក់កំពូលចំនួន 1 ក្រុមនឹងត្រូវឈានទៅកាន់ការប្រកួតវគ្គបញ្ជប់ Global Final ដែលនឹងធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី 29 ខែវិច្ឆិកានេះ ដល់ថ្ងៃទី 1 ខែធ្នូនេះ។
ដើម្បីធានាថាអ្នកប្រកួតទាំងអស់ទទួលបាននូវបទពិសោធន៍ក្នុងការលេងហ្គេមដ៏ល្អបំផុតនោះក្នុងការប្រកួត ក្រុមហ៊ុន vivo ក៏ផ្តល់ជូនអ្នកប្រកួតជាមួយនឹងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro ដែលបំពាក់នូវបច្ចេកវិទ្យា multi-turbo technology ដែលធានាក្នុងការប្រកួតរបស់ពួកគេអោយដំណើរការយ៉ាងរលូនជានិច្ច។ ការប្រកួតសរុបដែលមាន 16 ក្រុមដែលក្នុងនោះ 5 ក្រុមមកពីប្រទេសថៃ 1 ក្រុមមកពីប្រទេសឥណ្ឌូនេស៊ី 3 ក្រុមមកពីវៀតណាម 2 ក្រុមមកពីម៉ាឡេស៊ី និង 1 ក្រុមមកពីកម្ពុជា នឹងធ្វើការប្រកួតគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Finals នេះនៅថ្ងៃទី 2 និង 3 ខែវិច្ឆិកានៅក្នុងសាល Samyan Mitrtown Hall នៅក្នុងទីក្រុងបាំងកក។
នៅក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការសម្រាប់ព្រឹត្តិការណ៍ PMCO SEA Grand Final នេះ ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro នឹងក្លាយជា Tool “Multi-Turbo” ដ៏អស្ចារ្យសម្រាប់ការប្រើប្រាស់របស់អ្នកលេងហ្គេម៖
•Center Turbo ផ្តោតទៅលើប្រព័ន្ធ OS ដើម្បីធ្វើការពង្រឹងទៅលើល្បឿនប្រើប្រាស់ និងការពារទៅលើការបាត់បង់នៃ Frame ដល់ទៅ 78% ថែមទៀត។
•AI Turbo ធ្វើការគ្រប់គ្រងទៅលើល្បឿននៃប្រព័ន្ធ និងការបង្កើនទៅលើល្បឿននៃ Apps អោយលឿនជាងមុនដល់ទៅ 20% ។
•Cooling Turbo នាំយកនូវរចនាសម្ព័ន្ធនៃប្រព័ន្ធកំដៅថ្មី និងការគ្រប់គ្រងទៅលើកំដៅដែលធ្វើអោយម៉ាស៊ីនរបស់ស្មាតហ្វូន V17 Pro ត្រជាក់ និងដំណើរការលឿនមិនធម្មតានោះទេ។
•Game Turbo អាចចូលទៅកាន់ប្រព័ន្ធ System និងការរៀបចំកាន់តែងាយស្រួលទៅលើហ្គេម PUBG Mobile និង Mobile Legend ។ វាក៏មានភ្ជាប់ជាមួយនឹង Touch Control ដែលស្មាតហ្វូន V17 Pro មានល្បឿនលឿនក្នុងការដំណើរការទៅលើហ្គេមរបស់អ្នកថែមទៀត។

អ្នកលេងហ្គេមជាច្រើននឹងរីករាយជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យតាមរយៈ Game Center ដែលលោកអ្នកអាចធ្វើការឆែកបានយ៉ាងលឿនទៅលើទិន្នន័យហ្គេមដូចជាកំដៅរបស់ស្មាតហ្វូន ឬទិន្នន័យធំៗដែលបានប្រើប្រាស់នៅលើស្មាតហ្វូននេះ។ នៅពេលដែលធ្វើការប្រកួតកាន់តែខ្លាំងក្លានោះ ប្រព័ន្ធ Ultra Game Mode ជួយក្នុងការបិទទៅលើសារ និង Alerts ផ្សេងៗដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនផ្តោតទៅលើការលេងហ្គេមរបស់ពួកគេដើម្បីស្វែងរកនូវជ័យជំនះនោះ។
ព្រឹត្តិការណ៍នៃការប្រកួតរយៈពេល ២ ថ្ងៃនេះគឺរៀបចំឡើងនៅក្រោមគោលគំនិតថា ‘Be the One’ ដែលក្នុងនេះមានសកម្មភាពជាច្រើនផ្សេងៗគ្នាសម្រាប់អ្នកចូលរួម។ ខាងក្រោមនេះគឺជាកាលវិភាគប្រកួតនៅក្នុងរយៈពេល ២ថ្ងៃនេះ៕
