
ថ្មីៗនេះ BYD បានប្រារព្ធព្រឹត្តិការណ៌ថ្មី ប្រកាសចេញនូវប្រព័ន្ធជំនួយការបើកបថ្មីដែលមានឈ្មោះថា “God’s Eye”។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ប្រព័ន្ធថ្មី ដែលមានការតម្លើងនូវបច្ចេកវិទ្យាកាន់តែសំបូរបែបនេះ នឹងមានការដាក់អោយប្រើប្រាស់នៅលើរថយន្ត BYD ជាច្រើន រួមមានដូចជា BYD Seagull hatchback តម្លៃ 69,800 យ៉ន់ ដែលប្រហែល 9,550 ដុល្លារ។ ប្រភពដដែលនេះ បន្តថា God’s Eye ADAS នឹងមាន 3 ជម្រើស ហើយនិងមានការគាំទ្រដោយសិនស័រ LiDAR ចំនួន 3 ទៀតផង។
គួរបញ្ជាក់ផងដែរ មួយរយៈមុននេះ ក្រុមហ៊ុន BYD ត្រូវបានគេធ្វើការរិះគន់ជាច្រើនទៅលើការប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ ដោយលើកឡើងថា ប្រព័ន្ធនេះ គឺមានដំណើរការយឺតជាងដៃគូរបស់ខ្លួន។ ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងការរិះគន់ខាងលើនេះ កាលពីថ្ងៃទី 10 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសចេញនូវប្រព័ន្ធជំនួយការបើកបថ្មី“God’s Eye” របស់ខ្លួនជាមួយនិងការអាប់ដែតទៅលើ core ចំនួន 3។

តាមប្រសាសន៌របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន BYD លោក Wang Chuanfu បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន BYD បានតម្លើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យរថយន្តដ៏ធំនៅក្នុងប្រទេសចិន ហើយមកដល់ពេលនេះ BYD មានវិស្វករជាង 110,000 នាក់ ដោយក្នុងចំណោមមនុស្សទាំងនោះ មានវិស្វករ 5,000 នាក់ គឺជាអ្នកជំនាញនៅក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃ។

កាលពីឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន BYD ក៏បានធ្វើតេស្តជាមួយនិងប្រព័ន្ធ ADAS សម្រាប់ចំងាយផ្លូវជាង 72 លានគីឡូម៉ែត្រនៅក្នុងមួយថ្ងៃផែរ។ ដោយសារតែការវិវត្តន៌ថ្មីនេះហើយ ទើបបានជួយអោយក្រុមហ៊ុន BYD អាចធ្វើការបង្កើតបាននូវប្រព័ន្ធជំនួយការបើកបរជំនាន់ថ្មីដែលមានឈ្មោះថា “God’s Eye” នេះ។ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន BYD បានបន្តថា ក្នុងរយៈពេល 2 ទៅ 3 ឆ្នាំខាងមុខទៀត ប្រព័ន្ធបើកបរឆ្លាតវៃនេះ នឹងក្លាយជាមធ្យោបាយថ្មីមួយ ដែលមិនអាចខ្វះបានសម្រាប់អ្នកដែលទិញរយន្ត។
