ស្វែងរកពួកយើង:

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ

Koun Jab Luffy

17 មេសា 2024 10:50 ព្រឹក

អាន 2 នាទី

Article image
Polestar ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ពិភពលោក ទើបតែប្រកាសអំពីកាលបរិច្ឆេទក្នុងការបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននោះគឺ Polestar Phone។ នៅក្នុងនាមជាស្មាតហ្វូនម៉ូដែលប្រណិតដែលមាន AI flagship និងដំណើរការនូវប្រព័ន្ធ Ecosystem ដ៏ល្អបំផុត សម្រាប់អ្នកបើកបរនោះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយកាណ៌ថា នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 23 ខែមេសាខាងមុខនេះហើយ។
ក្រុមហ៊ុននេះ បាននិយាយថា ការឌីស្សាញស្មាតហ្វូនថ្មីនេះ គឺជាកិច្ចសហការរវាងក្រុមការងារឌីស្សាញសកលរបស់ក្រុមហ៊ុន Polestar នៅក្នុងទីក្រុង Gothenburg ប្រទេសស៊ុយអែត និងក្រុមឌីស្សាញរបស់ក្រុមហ៊ុន Meizu។ សម្រាប់ពណ៌គោលគឺ  “Polestar White” ជាមួយនឹងការប្រើប្រាស់នូវឆ្នូត “Swedish gold” ដ៏ទាក់ទាញបំផុត។ ក្រុមហ៊ុន Polestar ក៏ផ្តល់អាទិភាពប្រកបដោយនិរន្តរភាពជាមួយនឹងស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ បាននិយាយថា សម្រាប់ការវេចខ្ចប់ និងសម្បករបស់ស្មាតហ្វូននេះគឺផលិតឡើងចេញពីសមាសភាគដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងគោលដៅនៃការកាត់បន្ថយកាបូនកម្រិតសូន្យរបស់ក្រុមហ៊ុន Polestar ។
Article image
នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវអាលុយមីញ៉ូម NP66 aerospace-grade សម្រាប់គែមនៅកណ្តាល និងកញ្ចក់ AG Glass នៅផ្នែកខាងក្រោយថែមទៀត។ អេក្រង់របស់វាមានកម្រិត 21:9 aspect ratio គាំទ្រជាមួយនឹង  2K+ resolution និង  .2mm symmetrical bezels។ បើមើលទៅលើរូបរាបរបស់ស្មាតហ្វូន Polestar Phone ថ្មីនេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Meizu 21 Pro អញ្ចឹង។
Article image
គួរបញ្ជាក់ថា របាយការណ៍ជាច្រើនមុននេះ បាននិយាយថា ស្មាតហ្វូន Polestar Phone អាចនឹងក្លាយជា rebrand version របស់ស្មាតហ្វូន  Meizu។ ស្មាតហ្វូន Polestar Phone នេះអាចនឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen 3,  អេក្រង់ 6.79-អ៊ីង 2K+ ល្បឿន 120Hz LTPO display ហើយនិងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 50-megapixel main sensor ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5050mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា  fast wired និង wireless charging ផងដែរ៕
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ