ស្វែងរកពួកយើង:

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញនូវ iPhone ដែលជាភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G នៅក្នុងឆ្នាំ 2020

ដោយ

Koun Jab Luffy

05 វិច្ឆិកា 2018 05:32 ព្រលឹម

អាន 2 នាទី

ស្មាតហ្វូន 5G ជាច្រើនម៉ូដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះ ប៉ុន្តែក្រុមហ៊ុន Apple ប្រហែលជាមិនចូលរួមនៅក្នុងរឿងនេះនោះទេ។ ប្រភពចេញពី Fast Company បានអះអាងថា ក្រុហ៊ុន Apple ទំនងជាប្រើប្រាស់នូវម៉ូដឹម Intel 5G modem 8161 នៅលើ iPhones ជាច្រើនម៉ូដែលរបស់ខ្លួននៅក្នុងឆ្នាំ 2020។
Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍កំពុងតែប្រើប្រាស់នូវបន្ទះឈីប 8060 សម្រាប់គំរូថ្មីរបស់ខ្លួន ប៉ុន្តែវាអាចនឹងមានការកើនឡើងទៅលើកំដៅ រួមជាមួយនឹងការប្រើប្រាស់នូវថាមពលថ្មច្រើនផងដែរ។ បញ្ហានេះ មិនធ្វើឱ្យក្រុមហ៊ុន Apple នេះ វិលត្រឡប់ទៅប្រើប្រាស់នូវបន្ទះឈីប Qualcomm វិញនោះទេ ប៉ុន្តែខ្លួនក៏មិនសប្បាយចិត្តជាមួយនឹងក្រុមហ៊ុន Intel សម្រាប់រឿងនេះផងដែរ។ កន្លងមក Apple ក៏ធ្លាប់បានគេដឹងថា បាននិយាយជាមួយនឹងក្រុមហ៊ុន MediaTek អំពីការផ្គត់ផ្គង់ទៅលើម៉ូដឹម 5G modems ផងដែរ ប៉ុន្តែនេះ គ្រាន់តែជារឿង Backups ប៉ុណ្ណោះប្រសិនបើក្រុមហ៊ុន Intel មិនអាចធ្វើបាននោះ។ ក្រុមហ៊ុន Apple ក៏បានបដិសេធមិនធ្វើអធិប្បាយអំពីរឿងនេះទៅកាន់ Fast Company ផងដែរ នេះប្រហែលជារឿងដែលខកចិត្តផងដែរ ប្រសិនបើអ្នកសង្ឃឹមថា Apple នឹងបញ្ចេញនូវស្មាតហ្វូន 5G នៅក្នុងពេលឆាប់នេះ។
Article image
ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវនេះ គឺមិនអាចបញ្ជាក់បានទេ ដោយសារតែវាជាប់ពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ។ បើទោះបីជាក្រុមហ៊ុននៅតែរក្សានូវ cellular technology ក៏ដោយក៏ក្រុមហ៊ុន Apple កម្ររនៅក្នុងការ Upgrades ទៅលើល្បឿនណាស់ដូចជាការប្រើប្រាស់នូវ 3G សម្រាប់ iPhones ដំបូងរបស់ខ្លួ និងការរង់ចាំរហូតដល់ iPhone 5 ដែលប្រើប្រាស់នូវ LTE។ ដូចនេះ បច្ចេកវិទ្យានេះ គឺប្រាកដជាមានការរង់ចាំយូរ។ និយាយទៅ ក្រុមហ៊ុន  Apple ប្រហែលជាមិនប្រញ៉ាប់នោះទេ នៅក្នុងការប្រើប្រាស់នូវបណ្តាញ 5G Networks នេះ នៅលើស្មាតហ្វូនរបស់ខ្លួន ដែលនឹងបង្ហាញចេញនៅឆ្នាំក្រោយនោះ៕