ស្វែងរកពួកយើង:

ក្រុមហ៊ុន Apple នាំមុខក្រុមហ៊ុន Samsung នៅលើទីផ្សារស្មាតហ្វូននៅតំបន់អឺរ៉ុប

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 10:32 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ទីផ្សារស្មាតហ្វូននៅតំបន់អឺរ៉ុប មានការប្រែប្រួលហើយ ដោយក្រុមហ៊ុន Apple  បានឡើងមកនាំមុខក្រុមហ៊ុន Samsung បន្ទាប់ពីបានក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនាំមុខអស់ជាច្រើនឆ្នាំមក។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Apple ពិតជាធ្វើបានល្អមែនទែននៅក្នុងត្រីមាសវិស្សមកាលឆ្នាំ 2023 កន្លងទៅនេះ ដោយអាចនាំចេញស្មាតហ្វូនរបស់ខ្លួនបានដល់ទៅ 12.4 លានគ្រឿង។ ការទទួលបាននូវភាពជោគជ័យមួយនេះ បានធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាយកសក្សអាមេរិកាំងមួយនាំមុខក្រុមហ៊ុន Samsung ។
ការឡើងមកឈរនៅលើកំពូលតារាងនៃការនាំចេញនៅពេលនេះ គឺមិនគ្រាន់តែជាភាពជោគជ័យរបស់ Apple ប៉ុណ្ណោះទេ ការរីកចំរើនថ្មីនេះ គឺបានឆ្លុះបញ្ចាំងការពង្រីកសក្ដានុពលទីផ្សាររបស់ខ្លូនកាន់តែទូលំទូលាយផងដែរ។ សម្រាប់ការនាំចេញស្មាតហ្វូនសរុបនៅលើទីផ្សារស្មាតហ្វូនតំបន់អឺរ៉ុបនៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 កន្លងទៅនេះ គឹមានចំនួន 37.8 លានគ្រឿង ដែលមានធ្លាក់ចុះ 3%។
Article image
និយាយពីក្រុមហ៊ុន Samsung វិញ បើទោះបីជាប្រឈមនឹងការធ្លាក់ចុះ 12% ដែលនាំចេញធ្លាក់មកនៅត្រឹម 10.8 លានគ្រឿង ក៏ដោយក៏ក្រុមហ៊ុននេះនៅអាចគ្រប់គ្រងលើទីផ្សារនេះបានច្រើនតាមរយៈស្មាតហ្វូនស៊េរី S ដ៏រឹងមាំរបស់ខ្លួន និងស៊េរី A ស្មាតហ្វូនកម្រិតមធ្យមរបស់ខ្លួន។
Article image
ជាមួយនិងការប្រកួតប្រជែងទីផ្សារខាងលើនេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជា Xiaomi, Motorola និង Honor ផងដែរ។ ក្រុមហ៊ុន Motorola មានចំណែកទីផ្សារកើនឡើង 73% និងក្រុមហ៊ុន Honor កើនឡើង 116%។ ប្រភពខាងលើនេះបន្តថា iPhone 15 Pro គឺមានការគ្រប់គ្រងចំណែកទីផ្សារនេះដល់ទៅ 40% នេះបើតាមរបាយការណ៌ស្មាតហ្វូនថ្នាក់ប្រណិតនៅក្នុងតំបន់អឺរ៉ុប។