ស្វែងរកពួកយើង:

ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ Baidu AI សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

27 មីនា 2024 09:08 ព្រឹក

អាន 2 នាទី

Article image
ខណៈពេលដែលក្រុមហ៊ុនប Apple នឹងពិភាក្សាជាមួយក្រុមហ៊ុន Google អំពីការទទួលយកនូវប្រព័ន្ធឆ្លាតវៃ Gemini AI របស់ក្រុមហ៊ុននេះ សម្រាប់ការដំណើរការនៅ លើ iOS នាពេលខាងមុខនោះ សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ប្រហែលជាមិនអាចទៅរួចនោះទេ ដោយសារនៅទីនេះ គឺមានការហាមប្រាមទៅលើសេវាកម្ម Google Services។ ដូចនេះ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់នូវសេវាកម្មខាងលើនេះ ក្រុមហ៊ុន Apple ត្រូវបានគេ រាយការណ៍ថា អាចនឹងប្រើប្រាស់នូវសេវាកម្ម Baidu AI ដែលគេស្គាល់ថា គឺជាសេវា Google នៅក្នុងប្រទេសចិននោះ។
ព័ត៌មានថ្មីនេះ ត្រូវបានគេដឹងថា មានប្រភពចេញមកពីប្រទេសចិន ដោយថែមទាំងមានការបញ្ជាក់ទៀតថា ប្រព័ន្ធ Baidu នឹងផ្តល់នូវសេវាកម្ម AI Services ជាច្រើន ទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ប៉ុន្តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ Baidu នឹងក្លាយជាអ្នកផ្គត់ផ្គង់ទៅលើ Generative AI របស់ Apple នៅក្នុងប្រទេសនេះ ហើយអាចនឹងចាប់ផ្តើមនៅលើប្រព័ន្ធប្រតិបត្តិការ  iOS 18។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា ក៏បាននឹងកំពុងតែពិភាក្សាអំពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន Alibaba និងក្រុមហ៊ុនរបស់ចិនមួយទៀត ដែលមិនទាន់បញ្ចេញឈ្មោះនោះទេ ដែលក្រុមហ៊ុនទាំងនេះ នឹងមានផ្តល់នូវសេវា large-language models (LLMs) សម្រាប់ប្រើប្រាស់។ សូមជំរាបថា គ្រប់ LLM ដែលផ្តល់សេវាកម្មនៅក្នុងប្រទេសចិន ត្រូវតែមានការអនុម័តចេញពីនិយ័តករមុនពេលដែលអាចបង្ហាញខ្លួននៅលើទីផ្សារ ហើយសម្រាប់ Ernie Bot របស់ Baidu ក៏នឹងទទួលបាននូវភ្លើងខៀវផងដែរ។
Article image
ព័ត៌មានថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងក្លាយជាការគាំទ្រដ៏ធំមួយសម្រាប់ Baidu និង Ernie Bot នៅក្នុងប្រទេសចិន ខណៈពេលដែលអ្នកវិភាគជាច្រើន បាននិយាយថា នេះគឺជាយុទ្ធនាការនៃការធ្វើទីផ្សារដ៏ល្អឥតខ្ចោះសម្រាប់ប្រទេសចិន។ យោងតាមលោក Robin Li ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Baidu បាននិយាយថា អាជីវកម្ម AI របស់ក្រុមហ៊ុននេះ បានក្លាយជាអ្នកនាំមុខទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំនេះ ហើយកិច្ចសហការជាមួយនឹងក្រុមហ៊ុន Apple នឹងអាចបង្កើនទៅលើទីផ្សាររបស់ខ្លួនយ៉ាងខ្លាំង៕
ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ Baidu AI សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន