ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2026 — ក្រុមហ៊ុន ASUS និង Republic of Gamers (ROG) នៅថ្ងៃនេះបានប្រកាសអំពីការដាក់បង្ហាញស្តង់ពិព័រណ៍របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Computex 2026 ដែលនឹងនាំយកនូវនវានុវត្តន៍ចុងក្រោយបង្អស់មកបង្ហាញជូនក្នុងបទពិសោធន៍ផ្ទាល់ដ៏ជក់ចិត្ត។
ការដាក់បង្ហាញនេះនឹងរំលេចឱ្យឃើញពីការបោះជំហានទៅមុខជាបន្តបន្ទាប់របស់ ASUS ក្នុងការគណនាបែបឆ្លាតវៃ (Intelligent Computing) នៅទូទាំងប្រព័ន្ធអេកូឡូស៊ីសហគ្រាស និងអ្នកប្រើប្រាស់ទូទៅ ព្រមទាំងការឈានដល់ចំណុចរបត់ដ៏សំខាន់នៃខួប 20 ឆ្នាំរបស់ ROG ក្នុងការបង្កើតនវានុវត្តន៍ និងការវិវត្តលើការរចនាសម្រាប់វិស័យហ្គេម។
ការដាក់បង្ហាញនេះនឹងរំលេចឱ្យឃើញពីការបោះជំហានទៅមុខជាបន្តបន្ទាប់របស់ ASUS ក្នុងការគណនាបែបឆ្លាតវៃ (Intelligent Computing) នៅទូទាំងប្រព័ន្ធអេកូឡូស៊ីសហគ្រាស និងអ្នកប្រើប្រាស់ទូទៅ ព្រមទាំងការឈានដល់ចំណុចរបត់ដ៏សំខាន់នៃខួប 20 ឆ្នាំរបស់ ROG ក្នុងការបង្កើតនវានុវត្តន៍ និងការវិវត្តលើការរចនាសម្រាប់វិស័យហ្គេម។
ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2026 ចាប់ពីម៉ោង 9:30 ព្រឹក ដល់ម៉ោង 5:30 ល្ងាច (ម៉ោងសកល GMT+8) លើកលែងតែថ្ងៃទី 5 ខែមិថុនា ដែលនឹងបើកដំណើរការរហូតដល់ម៉ោង 3:30 រសៀល នៅមជ្ឈមណ្ឌលពិព័រណ៍ Taipei Nangang Center, សាលទី 1 (ជាន់ទី 4)។ ស្តង់របស់ ASUS នឹងមានទីតាំងនៅលេខ M0820 ចំណែកឯស្តង់របស់ ROG នឹងមានទីតាំងនៅលេខ M0504។
ស្តង់ ASUS (លេខ M0820)
នៅស្តង់ ASUS ទស្សនិកជននឹងបានជួបបទពិសោធន៍ "Ubiquitous AI. Incredible Possibilities" (AI នៅគ្រប់ទីកន្លែង លទ្ធភាពដ៏អស្ចារ្យ) ដែលបច្ចេកវិទ្យា AI ត្រូវបានបញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ផ្លាតហ្វមសហគ្រាស និងប្រព័ន្ធបញ្ជាឆ្លាតវៃ (Intelligent Edge Systems)។ ការដាក់បង្ហាញនេះបង្ហាញពីរបៀបដែល ASUS ជំរុញការយក AI ទៅប្រើប្រាស់គ្រប់ជ្រុងជ្រោយ (End-to-End AI) នៅទូទាំងឧស្សាហកម្ម និងការគណនាប្រចាំថ្ងៃ ដោយផ្តល់នូវដំណោះស្រាយដែលអាចពង្រីកវិសាលភាពបាន និងមានភាពជាក់ស្តែងសម្រាប់ទាំងអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ ជាមួយការផ្តោតលើការគណនា AI ដែលមានប្រសិទ្ធភាព និងនិរន្តរភាព៖
• ហេដ្ឋារចនាសម្ព័ន្ធ AI / ក្លៅដ៍ (AI Infrastructure / Cloud): ជាគ្រឹះសម្រាប់ការយក AI ទៅប្រើប្រាស់ក្នុងកម្រិតសហគ្រាស ដែលមានលក្ខណៈពិសេសដូចជាម៉ាស៊ីនបម្រើ AI (AI servers) ដែលអាចពង្រីកសមត្ថភាពបាន និងប្រព័ន្ធរួមបញ្ចូលគ្នាដូចជា ASUS AI POD ដែលផ្តល់នូវការគណនា ប្រព័ន្ធ និងការរៀបចំលំដាប់ការងារដែលចាំបាច់ ដើម្បីដំណើរការបន្ទុកការងារទំនើបៗនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) និងប្រព័ន្ធអេកូឡូស៊ីសហគ្រាសដែលបែងចែកតាមតំបន់។
• AI ក្នុងសហគ្រាសផ្ទាល់ (AI On Premise): ដំណោះស្រាយដែលអនុញ្ញាតឱ្យមានស្វ័យប្រវត្តកម្មនៃលំហូរការងារ និងការរៀបចំលំដាប់ការងារឆ្លាតវៃ តាមរយៈកម្មវិធីភ្នាក់ងារ AI របស់សហគ្រាស (Enterprise AI agents)។
• AI ប្រកបដោយនិរន្តរភាព (Sustainable AI): អនុញ្ញាតឱ្យមានការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ដែលដឹកនាំដោយ AI ដើម្បីបង្កើនប្រសិទ្ធភាពសហគ្រាស និងលទ្ធផលប្រកបដោយនិរន្តរភាព។
ចក្ខុវិស័យរបស់ ASUS ក៏ពង្រីកទៅលើ AI នៅឧបករណ៍ចុងខ្សែ/IoT (AI at the edge/IoT) ផងដែរ ដោយផ្តល់នូវដំណោះស្រាយគណនាឆ្លាតវៃតាមពេលវេលាជាក់ស្តែង (Real-time) ដែលនាំ AI ឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងឧបករណ៍នានានៅក្នុងមជ្ឈដ្ឋានចម្រុះ។ សមត្ថភាពទាំងនេះគ្របដណ្តប់លើដែនកម្មវិធីជាច្រើនដូចជា៖
• Workspace AI: ឧបករណ៍ និងប្រព័ន្ធដែលបំពាក់ដោយ AI សម្រាប់ផលិតភាពការងារសម័យទំនើប។
• Industrial AI: ប្រព័ន្ធ Edge AI និងដំណោះស្រាយគណនាសម្រាប់វិស័យឧស្សាហកម្ម ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការឆ្លាតវៃ។
• Everyday AI: បទពិសោធន៍ AI ដែលផ្តោតលើមនុស្សជាចម្ងយ នៅទូទាំងកុំព្យូទ័រយួរដៃ (PCs) កុំព្យូទ័រលើតុ (Desktops) និងឧបករណ៍ភ្ជាប់បណ្តាញផ្សេងៗ។
• Creator AI: ប្រព័ន្ធអេកូឡូស៊ី ProArt ដែលគាំទ្រដល់លំហូរការងារច្នៃប្រឌិតដែលដឹកនាំដោយ AI។
• Healthcare AI: ឧបករណ៍ឆ្លាតវៃដែលគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ ការតាមដាន និងលទ្ធភាពទទួលបានការថែទាំសុខភាព។
• Gaming AI: ប្រព័ន្ធ និងឧបករណ៍លេងហ្គេមដែលពង្រឹងដោយ AI ផ្តល់នូវការបង្កើនដំណើរការ និងភាពជក់ចិត្តក្នុងការលេង។
ស្តង់ ROG (លេខ M0504)
នៅស្តង់ ROG ទស្សនិកជនត្រូវបានអញ្ជើញឱ្យចូលរួមអបអរសាទរខួប 20 ឆ្នាំនៃនវានុវត្តន៍ហ្គេម តាមរយៈការដាក់បង្ហាញដ៏ជក់ចិត្តមួយ ដែលទទួលបានការបំផុសគំនិតពីស្មារតីពិសោធន៍របស់ ROG Lab ដោយរុករកដែនកំណត់ថ្មីនៃបទពិសោធន៍លេងហ្គេម ដែល AI ក៏ត្រូវបានបញ្ចូលទៅក្នុងនោះដើម្បីគាំទ្រដល់ឧបករណ៍ច្នៃប្រឌិតដែលមានឥទ្ធិពលជាងមុន និងបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើង។
ROG នឹងបង្ហាញនូវស្តង់ពិសេសសម្រាប់ខួបលើកទី 20 ដែលមានការតាំងពិព័រណ៍បេតិកភណ្ឌ រំលេចពីដំណើរនៃការបង្កើតវិស្វកម្មដ៏ឆ្នើម ការវិវត្តនៃការរចនា និងនវានុវត្តន៍ដែលជំរុញដោយសហគមន៍។ ការដាក់បង្ហាញនេះក៏នឹងណែនាំនូវ ROG 20th-anniversary special edition ដែលជាបណ្តុំផលិតផលឈានមុខគេ (Flagship) រួមបញ្ចូលគ្នារវាងវិស្វកម្មកម្លាំងម៉ាស៊ីន ជាមួយនឹងធាតុផ្សំនៃការរចនាបែបអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌ និងវិស្វកម្មជំនាន់ក្រោយរបស់ ROG។
ទស្សនិកជនក៏អាចចូលរួមក្នុងបទពិសោធន៍ដំឡើងកុំព្យូទ័រដោយផ្ទាល់ (PC DIY) នៅនឹងកន្លែង ដែលផ្តល់នូវការប៉ះពាល់ និងរៀបចំគ្រឿងបន្លាស់ (Hardware) របស់ ROG ដោយផ្ទាល់ និងស្វែងយល់ពីវប្បធម៌កែច្នៃតាមតម្រូវការ (Customization)។
បទពិសោធន៍នេះ ក៏ពង្រីកទៅដល់តំបន់ពិសោធន៍ផ្សេងៗទៀត រួមមាន — Future Gamer, Codeverse, Humanlink, APEX Craft, Illumotion, និង Mechano — ដែលតំបន់នីមួយៗរុករកនូវវិមាត្រថ្មីៗនៃការលេងហ្គេម ការច្នៃប្រឌិត អន្តរកម្ម និងបច្ចេកវិទ្យាដ៏ជក់ចិត្ត។
មុនពេលការបើកបង្ហាញស្តង់ពិព័រណ៍ ROG នៅថ្ងៃទី 1 ខែមិថុនា ចាប់ពីម៉ោង 5:00 ល្ងាច ដល់ម៉ោង 10:00 យប់ (ម៉ោងសកល GMT+8) ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍សារព័ត៌មាន និងពិធីជប់លៀង (Press Event & Party) នៅ Syntrend Creative Park ក្នុងទីក្រុងតៃប៉ិ ។
អំពី Computex
Computex Taipei គឺជាពិព័រណ៍បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) និងអ៊ិនធឺណិតនៃវត្ថុ (IoT) ឈានមុខគេមួយក្នុងពិភពលោក ដែលប្រមូលផ្តុំនូវម៉ាកយីហោលំដាប់សកល ក្រុមហ៊ុនបង្កើតថ្មី (Startups) និងថ្នាក់ដឹកនាំបច្ចេកវិទ្យានៅទូទាំងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទាំងមូល។ សហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសតៃវ៉ាន់ (TAITRA) និងសមាគមកុំព្យូទើតៃប៉ិ (TCA), Computex ដើរតួជាផ្លាតហ្វមដ៏សំខាន់សម្រាប់បង្ហាញពីការរីកចម្រើននៃគ្រឿងបន្លាស់ (Hardware) កម្មវិធី (Software) និងដំណោះស្រាយដែលដឹកនាំដោយ AI ដោយមានការគាំទ្រពីសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ព្រមទាំងការផលិតដ៏រឹងមាំរបស់តៃវ៉ាន់។


