ស្វែងរកពួកយើង:

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ

Koun Jab Luffy

25 មេសា 2024 02:21 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Yangwang ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានប្រកាសចេញនូវរថយន្តស្ព័រម៉ូដែល U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024។ ក្រុមហ៊ុន BYD បានប្រកាសថា រថយន្ត Yangwang U7 គឺជាប្រភេទរថយន្ត Sedan ដែលមានការឌីស្សាញប្រកបដោយភាពទាក់ទញបំផុតសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជាមួយនិងផ្នែកខាងមុខរចនានៅក្នុងកម្រិត Cd 0.195។ ផ្នែកខាងមុខនៃម៉ូដេលថ្មីនេះ គឺមានភាពស្រដៀងគ្នាជាមួយនិងរថយន្ត Yangwang U9 ដែលជាប្រភេទ supercar អញ្ចឹងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានទ្វា 4។ U7 មានវិមាត្រ 5265mmx1998mmx1517mm និងមានគម្លាតកង់មុខក្រោយប្រវែង 3160mm។
រថយន្តថ្មីនេះ គឺមានចង្កៀងមុខដែលរចនាឡើងដូចជាអក្សរ C និងមានញាត់អំពូល LED នៅក្នុងដូចម៉ូដែល U9 អញ្ចឹង។ ផ្នែកចំហៀងនៃរថយន្តនេះ គឺមានភាពខុសគ្នាជាមួយនិងម៉ូដែលមុនបន្តិច ដោយមានភាពរាបស្មើរ និងរលោងជាងបន្តិច ខណៈដែលនៅជួរផ្នែកខាងលើនៃដំបូលរថយន្តគឺមានការបំពាក់នូវប្រព័ន្ធ Lidar។ នៅលើ Yangwang U7 ថ្មីនេះ គឺមានការតម្លើងនូវកៅអអីអង្គុយប្រភេទ e4 platform ដូច Yangwang U9 ហើយនឹងមានការបំពាក់នូវមុខងារថ្មី DiSus suspension system DiSus-Z ថែមទៀតផង។
Article image
រថយន្តនេះ ត្រូវបានគេនិយាយថា អាចរត់បានជាមួយល្បឿន 270km/h និងមានការតម្លើងនូវម៉ូទ័រចំនួន 4 គ្រាប់។ ក្រុមហ៊ហ៊ុននេះបញ្ជាក់ថា U7 មានអនុភាពខ្លាំងជាង U9 ដោយម៉ូទ័រនីមួយៗមានកម្លាំង 326 សេះ ដូច្នេះសរុប 4 គ្រាប់ គឺមានកម្លាំងដល់ទៅ 1306 សេះ។ រថយន្តនេះមានទម្ងន់ 3.095 តោន។ រថយន្ត Yangwang U7 sedans ភ្ជាប់ជាមួយនិងកញ្ចក់ panoramic sunroof ហើយនិងមានការបំពាក់នូវ optional electronic rearview mirror ទៀតផង។
Article image
បន្ថែមពីនេះរថរយន្ត U7 ក៏មានការបង្ហាញខ្លួនជាមួយប្រព័ន្ធបើកបរ TianShen intelligent driving solution ផងដែរ។ ជាមួយគ្នានេះ នៅលើ U7 ក៏មានការតម្លើងនូវប្រព័ន្ធ Lidar 3 កម្រិត5 millimeter wavelength radars ហើយនិងមានមកាមេរ៉ា 13 គ្រាប់ ហើយនិងមានប្រព័ន្ធ computing system កម្រិត 508 TOPS power ថែមទៀត។ Yangwang U7 អាចនឹងមានការដាក់លក់នៅប៉ុនន្មានខែមុខនេះហើយ។
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024