ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Geely នឹងនាំយកនូវរថយន្តជំនាន់ថ្មីនៃត្រកូល Zeekr ទៅកាន់ទីផ្សារប្រទេសមិកស៊ិកូ

ដោយ

Koun Jab Luffy

08 កុម្ភៈ 2024 03:16 យប់ជ្រៅ

អាន 2 នាទី

Article image
កាលពីថ្ងៃទី 7 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Geely បានធ្វើការជាមួយនិងក្រុមហ៊ុនរថយន្ត Zeekr ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនហើយ តាមរយៈនៃការចុះកិច្ចព្រមព្រៀងនៅលើទីផ្សារភាគហ៊ុននៅហុងកុង ដើម្បីនាំយកនូវរថយន្តជំនាន់ថ្មីនៃត្រកូល Zeekr ទៅកាន់ទីផ្សារប្រទេសមិកស៊ិកូ។ នៅក្នុងភាពជាដៃគូរនេះ ក្រុមហ៊ុន Geely មានសិទ្ធិជាច្រើនទៅលើពាណិជ្ជកម្មមួយនេះ ដែលនៅក្នុងនោះរួមមានដូចជា ការលក់រថយន្តគ្រប់ម៉ូដែល ការផ្តល់សេវាកម្មបន្ទាប់ពីការលក់ ហើយនិងការលក់នៅ Spart-Parts ក៏ដូចជា Accessories ដែលប្រើប្រាស់ជាមួយរថយន្តថ្មីជាដើមសម្រាប់ទីផ្សារប្រទេសនេះ។
ការចាប់ដៃគ្នានេះ បានបង្ហាញពីការបោះជំហ៊ានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន Geely នៅក្នុងការចូលខ្លួនទៅកាន់ទីផ្សារសកល នៃការនាំចេញនូវរថយន្តអគ្គិសនី Electric vehicle (EV)។ ហើយការនាំរថយន្តថ្មីនេះទៅកាន់ទីផ្សារមិកស៊ីកូ នៅពេលនេះ ក៏ជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុននៅក្នុងការចាក់បញ្ចូលនូវរថយន្តអគ្គិសនីរបស់ចិនទៅកាន់ទីផ្សារនៃតំបន់អាមេរិកឡាទីនផងដែរ។ សូមជំរាបថា រដ្ឋាភិបាលរបស់ប្រទេសមិកស៊ិកូ គឺបានប្រកាសត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការបង្កើននូវចំនួនរថយន្តប្រភេទ Hybrid និងអគ្គីសនី នៅក្នុងប្រទេសរបស់ខ្លួន អោយបាន 50% នៅត្រឹមឆ្នាំ 2040 ខាងមុខនេះផងដែរ។
Article image
ការសម្រេចិត្តរបស់ក្រុមហ៊ុន Geely នៅក្នុងការនាំយកនូវរថយន្ត Zeekr ទៅកាន់ទីផ្សារមិកស៊ិកូនៅពេលនេះ គឺបង្ហាញពីការផ្លាស់ថ្មីមួយទៀតសម្រាប់ក្រុមហ៊ុននេះ នៅក្នុងការបង្កើតនូវយុទ្ធសាស្រ្តថ្មី ដើម្បីសម្រេចគោលដៅនៃអាជិវកម្មរបស់ខ្លួន។ ជាពិសេសនោះ គឺការចូលប្រឡូកក្នុងការប្រកួតប្រជែងសម្រាប់ទីផ្សារអាមេរិកឡាទីននេះតែម្តង។
Article image
គួរបញ្ជាក់ផងដែរថា Zeekr គឺម៉ាកសញ្ញារថយន្តដែលស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុន Geely ដែលមានការរីកចំរើនលឿនបំផុតទាំងការឌីស្សាញរូបរាង និងការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកប្រើប្រាស់។ កាលពីខែមករាកន្លងទៅនេះ Zeekr ត្រូបានគេរាយការណ៌ថា បាននាំចេញនូវថរយន្តរបស់ខ្លួនបានចំនួនដល់ទៅ 12,537 គ្រឿង កើនឡើងចំនូន 302%។ យោងតាមប្រសាសន៌របស់លោល Lin Jinwen បានអោយដឹងថា បើទោះបីជាពេលនេះ មានការប្រកួតប្រជែងតម្លៃនៅលើទីផ្សារក៏ដោយ ក្រុមហ៊ុន Zeekr គឺមិនស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងនោះទេ។ ក្រុមហ៊ុនមានគោលដៅនៅក្នុងការលក់អោយបាន 230,000 គ្រឿងនៅក្នុងឆ្នាំនេះ ស្របពេលជាមួយគ្នានេះ រថយន្តម៉ូដែល 007 គឺមានការកក់ទុកមុន 25,000 គ្រឿងហើយ ត្រឹមខែមករាកន្លងទៅនេះ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.