ស្វែងរកពួកយើង:

ក្រុមហ៊ុន HMD Global នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូន MWC 2024 នាថ្ងៃទី 25 ខែកុម្ភៈ

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 01:50 រសៀល

អាន 2 នាទី

Article image
Mobile World Congress 2024 (MWC) ដែលជាព្រឹត្តិការណ៌សមាជស្មាតហ្វូនដ៏ធំមួយរបស់ពិភពលោក ដែលតែងតែប្រព្រឹត្តិឡើងនៅទីក្រុងបាសេឡូប្រទេសអេស្ប៉ាញនោះ នឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះហើយ។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៌នេះ គឺមានការចូលរួមដាក់តាំងបង្ហាញផលិតផលថ្មីៗ និងសេវាកម្មបច្ចេកវិទ្យាថ្មីៗពីសំណាក់ក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោក។ យោងតាមការផ្សព្វផ្សាយព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន HMD Global ក៏នឹងមានវត្តមាននៅក្នុង MWC 2024 នាពេលឆាប់ៗនេះដែរ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៌មុននេះ មានការប្រកាសចេញនូវព័ត៌មានថ្មីៗថា ក្រុមហ៊ុន HMD នឹងមានការបង្ហាញចេញនូវស្មាតហ្វូនដំបូងរបស់ខ្លួន ដែលមិនមែនជាម៉ាកសញ្ញា Nokia ទៀតនោះទេ។ ស្របពេលជាមួយគ្នានេះ គណនីដែលមានឈ្មោះថា NokiaMobile ក៏ត្រូវបានប្តូរឈ្មោះមកជា HMD ផងដែរ។
ទាក់ទងនឹងការចូលរួមព្រឹត្តិការណ៌នេះ ក្រុមហ៊ុន HMD បានផ្ញើរលិខិតអញ្ជើញទៅកាន់បណ្តាញសារព័ត៌មានជាច្រើនរួចរាល់ហើយដែរ ដោយក្រុមហ៊ុននេះ នឹងមានរៀបចំនូវកម្មវិធីមួយ នាថ្ងៃទី 25 ខែកុម្ភៈ វេលាម៉ោង 12:30 pm CET នៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូនដ៏ធំរបស់ពិភពលោក ដែលប្រព្រឹត្តិឡើងនៅទីក្រុងបាសេឡូប្រទេសអេស្ប៉ាញនេះតែម្តង។ នៅលើលិខិតនេះ បានសសេរថា ‘Something new is coming’។ ក្រុមហ៊ុន HMD ក៏បានសន្យថា នឹងនាំមកនូវរបស់ថ្មីៗ និងមានការចាប់អារម្មណ៌កាន់តែខ្លាំងសម្រាប់ពេលដ៏ខ្លីខាងមុខនេះទៀតផង។
Article image
សូមជំរាបថា កាលពីពេលមុននេះ ក្រុមហ៊ុន HMD ក៏បានចេញមកបញ្ជាក់ថា ខ្លួននឹងមានការបង្ហាញនូវព័ត៌មានជាច្រើនទាក់ទងនឹងកិច្ចសហការ និងការចាប់ដៃគូរជាមួយគ្នានឹងក្រុមហ៊ុនដទៃផងដែរ។ ក្រុមហ៊ុននេះ នឹងមានការបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លូនផ្ទាល់តែម្តង។
ក្រុមហ៊ុន HMD Global នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូន MWC 2024 នាថ្ងៃទី 25 ខែកុម្ភៈ