ស្វែងរកពួកយើង:

ក្រុមហ៊ុន Honor ត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មី មានអេក្រេង់ល្បឿនដល់ទៅ 185Hz

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 10:55 ព្រឹក

អាន 2 នាទី

Article image
បច្ចុប្បន្ននេះ បើមើលទៅលើស្មាតហ្វូនជាច្រើនដែលកំពុងតែមានលក់នៅលើទីផ្សារភាគច្រើន គឺមានការប្រើប្រាស់កម្រិត Refresh rate 120Hz។ ថ្មីនេះ មានស្មាតហ្វូនលេងហ្គេមមួយរបស់ក្រុមហ៊ុន RedMagic ឬ Nubia បានចាប់ផ្តើមបង្ហាញខ្លួន ជាមួយអេក្រង់កម្រិត 165Hz ហើយ។
យោងតាការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុន Honor បាននឹងកំពុងតែតេស្តទៅលើស្មាតហ្វូនមួយដែលមានកម្រិតអេក្រង់ 185Hz refresh rate និងមានកម្រិតអេក្រង់ 1.5K Resolution ហើយ។ បើមើលទៅលើស្មាតហ្វូន iPhone 17 Pro Max គឺមានការតម្លើងកម្រិតអេក្រង់ដល់ទៅ 120Hz។
Article image
ទាក់ទងជាមួយនិងល្បឿនអេក្រង់នៅលើស្មាតហ្វូននេះដែរ ស្មាតហ្វូន OnePlus 15 ត្រូវបានគេមើលឃើញថា មានដំណើរការនៅលើល្បឿនអេក្រង់កម្រិត 165Hz សម្រាប់ការបញ្ជាទៅ UI ប៉ុន្តែបើចូលទៅក្នុងកម្មវិធីវិញ ល្បឿនអេក្រង់នេះ គឺមានកម្រិតត្រឹមតែ 120Hz ប៉ុណ្ណោះ។ សូមជំរាបថា បច្ចុប្បន្ននេះ មានហ្គេមមួយមួយចំនួន គឺមានបង្ហាញនៅលើអេក្រង់កម្រិត 165Hz ហើយ ក្នុងនោះមានហ្គេមដូចជា Call of Duty, Clash of Clans, Brawl Stars, Real Racing 3, Standoff 2 និង Blood Strike-FPS ជាដើម។
Article image
ដូច្នេះប្រសិនបើក្រុមហ៊ុន Honor បំពាក់នូវអេក្រង់កម្រិត 185Hz មែននោះ ហ្គេមដែលទ្រទ្រង់ទៅលើកម្រិតអេក្រង់ខ្ពស់បែបនេះប្រហែលជាមិនមានច្រើននោះទេ ហើយក៏អាស្រ័យទៅលើអ្នកអភិវឌ្ឍកម្មវិធីផងដែរ។ ប៉ុន្តែប្រសិនបើកម្រិតអេក្រង់ត្រឹមតែ 120Hz panel នោះ នឹងមានកម្មវិធីជាច្រើន ដែលទ្រទ្រង់នូវកម្រិតបែបនេះ។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់នូវ refresh rates ខ្ពស់ជាងមុននេះ គឺអាចនឹងបង្កើនទៅលើតម្លៃផងដែរ៕
ក្រុមហ៊ុន Honor ត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មី មានអេក្រេង់ល្បឿនដល់ទៅ 185Hz