
កាលពីសប្តាហ៍មុននេះ យើងបានដឹងថាបន្ទះឈីប Snapdragon 888 SoC នឹងមាន version ថ្មីមួយទៀតដែលមានឈ្មោះហៅថា Snapdragon 888 Pro។ ក្រុមហ៊ុន Qualcomm នឹងបង្ហាញនូវបន្ទះឈីបនេះសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយស្មាតហ្វូនទាំងនោះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។
ទោះយ៉ាងណានៅមិនទាន់ច្បាស់ថាតើ ក្រុមហ៊ុនផលិតស្មាតហ្វូនណាខ្លួះដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះទេ ប៉ុន្តែនៅថ្ងៃនេះប្រភពមួយចេញពី Digital Chat Station បានប្រកាសថា ក្រុមហ៊ុន Honor នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំនោមក្រុមហ៊ុនជាច្រើនដែលនិងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានបន្ទះឈីប Snapdragon 888 Pro នោះទេ។ ស្មាតហ្វូននេះ នឹងក្លាយជាផ្នែកមួយនៅក្នុងត្រកូលរបស់ស្មាតហ្វូន Honor Magic series ។

បន្ថែមពីនេះ ក៏មានលើកឡើងា ក៏អាចនឹងមានវត្តមានរបស់ក្រុមហ៊ុន Xiaomi, OnePlus និង OPPO ផងដែរ ដែលនឹងប្រើប្រាស់បន្ទះឈីបនេះ។ ក្រុមហ៊ុន Black Shark និង Nubia នឹងប្រើប្រាស់នូវបន្ទះឈីបនេះនៅលើស្មាតហ្វូនលេងហ្គេមជាច្រើនរបស់ខ្លួអនផងដែរ។ ទាំងនេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ នៅមិនទាន់ច្បាស់នោះទេ អំពីសមត្ថភាពនៃបន្ទះឈីប Snapdragon 888 Pro នេះ បើធៀបជាមួយនឹងបន្ទះឈីប version មុនរបស់វានោះ។ ប៉ុន្តែវាមានការពង្រឹងទៅលើកម្រិតហ្វ្រេកង់នៅលើអង្គគណនា និងការបង្កើនល្បឿនទៅលើក្រាហ្វិកកាតផងដែរ៕
