
Huami ដែលជាក្រុមហ៊ុនផលិតនាឡិកា និងទិន្នន័យជីវសាស្រ្ត (Biometric Data) ដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិន បានបញ្ចេញនូវលទ្ធផលនៃរបាយការណ៍ហរិញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2019 នេះ។ ដូចគ្នាទៅនឹងត្រីមាសមុនដែរ ក្រុមហ៊ុន Huami រកប្រាក់ចំណូលបាន RMB799.6 លាន (US$119.1 លានដុល្លារ) ជាមួយនឹងការកើនឡើង 36.5% បើធៀបជាមួយនឹងត្រីមាសមុននេះនៅក្នុងឆ្នាំ 2019 នោះ។
លោក Wang Huang ដែលជាអគ្គនាយក និង CEO របស់ក្រុមហ៊ុន Huami នេះក៏លើកឡើងអំពីហេតុផល និងការទទួលស្គាល់ទៅលើម៉ាកយីហោរបស់ក្រុមហ៊ុននេះដែលធ្វើការបង្កើនទៅលើការលក់ និងប្រាក់ចំណូលខ្ពស់ផងដែរ។ លោក Wang Huang ដែលជាអគ្គនាយក និង CEO របស់ក្រុមហ៊ុននេះ បាននិយាយថា “សម្រាប់ប្រាក់ចំណេញកើនឡើងយ៉ាងខ្លាំងនេះគឺមានការរឹងមាំបន្តនៅក្នុងត្រីមាសទី 1 នេះដែលបង្ហាញអំពីការកើនឡើងនៃការទទួលស្គាល់ទៅលើម៉ាកយីហោនេះនៅលើពិភពលោក យុទ្ធសាស្រ្តទំនាក់ទំនង និងទំនុកចិត្តពីអតិថិជននោះ។ នៅក្នុងត្រីមាសទី ១ នេះ ជាមួយនឹងការពង្រឹង និងការពង្រីកទីលើការលក់នោះ ការនាំចេញផលិតផលនេះជាលក្ខណៈអន្តរជាតិគឺមានការបន្តកើនឡើងឥតឈប់ឈរ។”

ក្រុមហ៊ុន Huami មានការនាំចេញផលិតផលរបស់ខ្លួនច្រើនជាង 5.6 លានគ្រឿង សម្រាប់ត្រីមាសនេះ ដែលមានការកើនឡើង 17.9% ពី 4.8 លានគ្រឿងនៅក្នុងត្រីមាសទី 1 នៅឆ្នាំ 2018 នេះ។ សម្រាប់ការនាំចេញដ៏ធំនេះ គឺរួមមានផលិតផលនាឡិការបស់ក្រុមហ៊ុន Xiaomi និងផលិតផលខ្លួនឯង ដែលមានឈ្មោះថា Amazfit ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញអំពីប្រាក់ចំណេញរបស់ខ្លួន ដែលមានការកើនឡើងដល់ទៅ RMB217.5 លាន (US$32.4 លានដុល្លារ) ពី RMB146.7 លាននៅក្នុងត្រីមាសទី 1 ឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ប្រាក់ចំណូលសរុបរបស់វា គឺមានចំនួន 27.2% ដែលមានការកើនឡើង 2.2% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ឆាប់ៗនេះ ក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញនូវនាឡិកា Mi-Band 4 ស៊េរីថ្មីជាមួយនឹងការពង្រឹងទៅលើមុខងារជាច្រើន។

នាឡិកាថ្មីនេះ នឹងបង្ហាញជាមួយនឹងម៉ូដែលជាច្រើនទៀតដែលមានគោលដៅសម្រាប់ទីផ្សារផ្សេងៗនៅលើពិភពលោក។ ក្រុមហ៊ុន Huami ក៏ធ្វើការនៅលើការពង្រឹងទៅលើផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៅលើពិភពលោកសម្រាប់ស្មាតវ៉ចនោះ។ ក្រុមហ៊ុននេះ ក៏បានធ្វើការពង្រឹងទៅលើការពង្រីកទីផ្សារនៃផលិតផលរបស់ខ្លួនផងដែរ។ លោក Wang Huang និយាយថា យើងធ្វើការពង្រីកទៅលើសមត្ថភាពនៃផលិត IoT ជាមួយនឹង Amazfit ដែលពេលនេះមានការ Upgrade ជាមួយនឹងប្រព័ន្ធសំឡេងឆ្លាតវៃ Amazon Alexa ផងដែរ៕“”
