ស្វែងរកពួកយើង:

ក្រុមហ៊ុន JAC Group លក់រថយន្តបានចំនួនជាង 20 ម៉ឺនគ្រឿងនៅឆមាសទីមួយក្នុងឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

03 កញ្ញា 2024 12:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
សម្ព័ន្ធក្រុមហ៊ុន JAC Group បានធ្វើការប្រកាសរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាសដំបូងរបស់ខ្លួនប្រចាំឆ្នាំ 2024។ នៅឆមាសដំបូងនៃឆ្នាំ 2024 ក្រុមហ៊ុន JAC រកប្រាក់ចំណូលបានចំនួន 300.83 លានយ៉ាន់ ឬស្មើរនឹងប្រមាណ 40 លានដុល្លារអាមេរិក កើនឡើងប្រមាណ 93.84% ធៀបនឹងវេលាដូចគ្នាក្នុងឆ្នាំ 2023។ បើយោងទៅលើរបាយការណ៍ប្រកាសចេញផលិតផល និងរបាយការណ៍លក់នាពេលកន្លងមកបានបង្ហាញថា JAC បានលក់រថយន្តរបស់ខ្លួនបានចំនួន 206,200 គ្រឿង។ ក្នុងនោះការលក់រថយន្តអគ្គិសនីថ្មីប្រភេទ New Energy passenger របស់ JAC បានកើនឡើងប្រមាណ 15.28% ពីមួយឆ្នាំទៅមួយឆ្នាំ។
JAC Group ឬ JiangHuai Automobile Group ដែលមានមូលដ្ឋានក្រុមហ៊ុនស្ថិតនៅក្នុងខេត្ត Hefei ប្រទេសចិន ត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ 1964 និងទើបតែបានធ្វើខួបគម្រប់ 60 ឆ្នាំរបស់ខ្លួនក្នុងឆ្នាំ 2024 នេះ។ ដំបូងឡើងក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការផលិតផលិតផលរថយន្តប្រភេទដឹកទំនិញ ឬ Truck និងបានចាប់ផ្តើមចូលប្រឡូកក្នុងការផលិតរថយន្តប្រភេទដឹកនាំដំណើរ ឬ Passenger Vehicle នៅក្នុងឆ្នាំ 2007។ បច្ចុប្បន្នក្រុមហ៊ុននេះត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតរថយន្តដំបូងសម្រាប់រថយន្តម៉ាក Nio។ ដោយ JAC បានធ្វើការផលិតរថយន្តម៉ាក Nio ដំបូងក្នុងទ្រង់ទ្រាយធំ គឺម៉ូដែល Nio ES8 ហើយក្រោយមកទៀតក៏មានដូចជាម៉ូដែល Nio ES6, ES7 និង ET7 ជាដើម។
Article image
ការសហការផលិតរថយន្តរបស់ JAC សម្រាប់ម៉ាករថយន្ត Nio ត្រូវបានបញ្ចប់កាលពីអំឡុងខែធ្នូ ឆ្នាំ 2023 នៅពេលដែលក្រុមហ៊ុន Nio បានទិញយកក្រុមហ៊ុនផលិតរថយន្តរបស់ JAC ដែលផលិតរថយន្តម៉ាក Nio ទាំងអស់នៅក្នុងខេត្ត Hefei ក្នុងតម្លៃ 3.158 ពាន់លានយាន់ ឬប្រមាណ 440 លានដុល្លារអាមេរិករួចមក។ ហើយឆាប់ៗនេះ JAC បានប្រកាសពីការចាប់ដៃសហការជាមួយក្រុមហ៊ុន Huawei ដែលនឹងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តថ្មីដែលដំណើរការដោយប្រព័ន្ធ HIMA Platform របស់ Huawei។
Article image
ក្រុមហ៊ុន JAC Group បានធ្វើការនាំចេញរថយន្តប្រភេទដឹកទំនិញ (Pickup Trucks) របស់ខ្លួនចូលទៅកាន់ទីផ្សារប្រមាណជាង 132 ប្រទេសនៅទូទាំងពិភពលោក។ ក្នុងឆ្នាំ 2023 ក្រុមហ៊ុននេះ លក់រថយន្ត Pickup truck បានចំនួន 55,000 គ្រឿង ជាមួយចំនួនដែលបាននាំចេញប្រមាណ 42,000 គ្រឿង។ ជាមួយកិច្ចសហការរវាង JAC Group និង Huawei នាពេលខាងមុខនេះ ក្រុមហ៊ុន JAC គ្រោងធ្វើការផលិតរថយន្តអគ្គិសនីថ្មីចំនួន 200,000 គ្រឿង។ ដោយក្នុងនោះ
ក្រុមហ៊ុន JAC Group លក់រថយន្តបានចំនួនជាង 20 ម៉ឺនគ្រឿងនៅឆមាសទីមួយក្នុងឆ្នាំ 2024 នេះ