
ដោយសារតែការកើនឡើងនៃការឆ្លងមេរោគអូមីក្រុងនៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន MSI ដែលនាំមុខគេទៅលើបច្ចេកវិទ្យាលេងហ្គេមពិភពលោក បានប្រកាសជាផ្លូវការណ៍ថា ស្តង់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងទីក្រុង Las Vegas នឹងធ្វើការលុបចោល ដើម្បីសុវត្ថិភាពរបស់បុគ្គលិក អតិថិជន និងអ្នកគាំទ្រទាំងអស់។ ផលិតផលថ្មីសម្រាប់ឆ្នាំ 2022 នេះនឹងធ្វើការដាក់បង្ហាញតាមរយៈព្រឹត្តិការណ៍អនឡាញប៉ុណ្ណោះ។
លោកSam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “ចាប់តាំងពីខែធ្នូនេនះ គឺមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងមេរោគអូមីក្រុងនៅក្នុងសហរដ្ឋអាមេរិក។ សុខភាព និងសុខុមាលផាពរបស់បុគ្គលិក អតិថិជន និងអ្នកគាំទ្រទាំងអស់ គឺជាអាទិភាពចម្បងរបស់យើង។ ដូចនេះហើយ យើងសម្រេចចិត្តមិនចូលរួមនៅក្នុងព្រឹត្តិការណ៍ CES 2022 នេះទេ ហើយយើងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍អនឡាញក្នុងការបង្ហាញនូវផលិតផលរបស់យើងតែប៉ុណ្ណោះ។”
ក្រុមហ៊ុន MSI បានរៀបចំនូវព្រឹត្តិការណ៍ MSI Gameverse និង MSI-VERSE ដែលព្រឹត្តិការណ៍និម្មិត្តនេះ ក៏នឹងមានការដាក់បង្ហាញនូវផលិតជាច្រើនដូចជា Gaming, Content Creation, Business & Productivity ជាមួយនឹងឧបករណ៍បន្ថែម និងសមាសភាគជាច្រើនទៀតសម្រាប់ឆ្នាំ 2022 ផងដែរ។ ព្រឹត្តិការណ៍ MSI Gameverse នឹងធ្វើឡើងនៅថ្ងៃទី 4 ខែមករា ឆ្នាំ 2022 នេះ នៅវេលាម៉ោង 1:00 p.m. PDT ហើយព្រឹត្តិការណ៍ MSI-VERSE នឹងធ្វើឡើងនៅថ្ងៃទី 5-8 ខែមករាឆ្នាំ 2022 នេះ។
ព្រឹត្តិការណ៍ MSI Gameverse នេះនឹងមានការដាក់បង្ហាញនូវផលិតផលកុំព្យូទ័រឆ្នាំ 2022 នេះ ខណៈពេលដែលព្រឹត្តិការណ៍ MSI-VERSE ផ្តោតទៅលើផលិតផលចំនួន 3 ផ្នែកគឺ Gaming, Content Creation និងBusiness & Productivity ។ នៅក្នុងព្រឹត្តិការណ៍ MSI-VERSE អ្នកគាំទ្រជាច្រើន អាចយល់ដឹងបន្ថែមទៅលើដំណោះស្រាយផ្នែក hardware និង software ការចូលរួមនៅក្នុងការ stream ការលេងហ្គេម ការរក coins នៅក្នុងព្រឹត្តិការណ៍និម្មិត និងឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនទៀត។
MSI GAMEVERSE
កាលបរិច្ឆេទ:ថ្ងៃទី ៤ ខែមករា 13:00 PM PST
ព្រឹត្តិការណ៍ : https://msi.gm/MSIology2022
MSI-VERSE
កាលបរិច្ឆេទ : ថ្ងៃទី ៥ ខែមករា, 10:00 AM PST
ព្រឹត្តិការណ៍ : https://msi.gm/msi-verse2022
