
នៅពេលនេះ ក្រុមហ៊ុន OPPO បានប្រកាសចូលធ្វើការប្រកួតប្រជែងនៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា Artificial Intelligence (AI) នៅលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនហើយ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានគោលដៅ ផ្តោតខ្លាំងទៅលើមុខងារថ្មីៗសម្របា់អ្នកប្រើប្រាស់រាប់លាននាក់។ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងមានការបញ្ចេញនូវ មុខងារ AI ដែលមានចំនួនច្រើនជា 100 មុខងារ សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅត្រឹមដំណាច់ឆ្នាំ 2024 នេះ ដោយក្រុមហ៊ុន រំពឹងថា នឹងមានអ្នកប្រើប្រាស់ជាង 50 លាននាក់។
ជាមួយនិងគោលដៅថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានការគាំទ្រដោយក្រុមវិស្វករនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និង អភិវឌ្ឍទៅលើបច្ចេកវិទ្យា AI R&D នៅទីក្រុង Shenzhen។ នៅមជ្ឈមណ្ឌលនេះ គឺមានការសិក្សាទៅលើមុខងារ AI ថ្មីៗ ដែលមានដូចជា Image Processing, Computer Vision និង Natural Language Processing ជាដើម។ ជាមួយនិងការ ដាក់អោយដំណើរការមុខងារ AI ទាំងនេះ ក្រុមហ៊ុន OPPO បានធ្វើការប្តេជ្ញាថា នឹងមិនធ្វើអោយមានការប៉ះពាល់ទៅព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ។ ក្រុមហ៊ុននឹងធ្វើការធានាទៅលើសុវត្ថិភាពផ្ទាល់ខ្លួនគ្រប់ពេលវេលានៃការប្រើប្រាស់មុខ ងារនេះ។

សម្រាប់ភាពរឹងមាំនៃបច្ចេកវិទ្យា AI នេះ ក្រុមហ៊ុន OPPO គឺបានចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Google និង Microsoft ហើយ និង MediaTek។ ជាមួយភាពជាដៃគូខាងលើបនេះ ប្រព័ន្ធ Gemini របស់ Google គឺនឹងត្រូវបានបញ្ចូលទៅក្នុងទូរស៌ព្ទ កំពូលរបស់ OPPO ជាច្រើននៅពេលខាងមុខ ហើយមុខងារនេះ នឹងបើកអោយដំណើរការមុខងារដូចជា AI Writer និង AI Recording Summary ផងដែរ។ សម្រាប់ AI Writer ត្រូវបានគេបញ្ជាក់ថា នឹងមានកាសរផ្តល់នូវការផ្ដល់យោបល់ខ្លឹមសារ ការត្រួតពិនិត្យវេយ្យាករណ៍ និងការបកប្រែពហុភាសា ខណៈពេលដែល AI Recording Summary ធ្វើការសង្ខេបការប្រជុំ និងផតខាសប្រកបដោយប្រសិទ្ធភាព ដោយរំលេចចំណុចសំខាន់ៗជាច្រើន។

ចំពោះការចាប់ដៃជាមួយក្រុមហ៊ុន Microsoft វិញ អ្នកប្រើប្រាស់ OPPO នឹងទទួលបានអត្ថប្រយោជន៍ពី Microsoft Fast Transcription សម្រាប់ការថតចម្លងសំឡេងដោយរលូន និងធ្វើឱ្យអន្តរកម្មជំនួយការសំឡេងប្រសើរឡើងជាមួយ Neural TTS ។ លើសពីនេះ OPPO និង Microsoft កំពុងសហការគ្នាលើ Desktop Copilot ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត មាតិកា បកប្រែអត្ថបទ និងស្វែងរកព័ត៌មាននៅលើស្មាតហ្វូនរបស់ពួកគេតាមរយៈកុំព្យូទ័រដែលបានភ្ជាប់ថែមទៀតផង។
ក្រឡេកមកមើលការសហការជាមួយ MediaTek វិញ គឺមានផ្តោតលើការបង្កើនប្រសិទ្ធភាពផ្នែករឹង។ ក្រុមហ៊ុន OPPO នឹងទទួលបាននូវបន្ទះឈីបដែលដំណើរការ AI (NPUs) ត្រូវបានក្រុមហ៊ុន MediaTek បង្កើតឡើងដើម្បីធានាបាននូវ ដំណើរការរលូន ហើយនិងដំណើរការ AI ប្រកបដោយប្រសិទ្ធភាព។
