ស្វែងរកពួកយើង:

ក្រុមហ៊ុន Qualcomm បានយកឈ្នះក្រុមហ៊ុន Arm ទៅលើបណ្តឹងអជ្ញាប័ណ្ណបន្ទះឈីប

ដោយ

Koun Jab Luffy

23 ធ្នូ 2024 10:21 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែទទួលបានជោគជ័យនៅក្នុងសំណុំរឿងដ៏សំខាន់មួយជាមួយនឹងក្រុមហ៊ុន Arm Holdings ដែលជាក្រុមហ៊ុនឌីស្សាញឈីបរបស់ចក្រភពអង់គ្លេស។ បើតាមការពាក្យបណ្តឹងខាងលើនេះ ក្រុមហ៊ុន Arm បានចោទទៅលើក្រុមហ៊ុន Qualcomm ថា បានរំលោភទៅលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះ បានទិញក្រុមហ៊ុន Nuvdia កាលពីឆ្នាំ 2021 កន្លងទៅ។ សូមជំរាបថា ការឌីស្សាញបន្ទះឈីបរបស់ក្រុមហ៊ុន Nuvia នៅពេលនោះ គឺមានការផ្អែកទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Arm។
ដូច្នេះហើយតាមរយៈនៃបណ្តឹងខាងលើនេះ ក្រុមហ៊ុន Arm មានបំណងចង់អោយក្រុមហ៊ុន Qualcomm បង់ថ្លៃអាជ្ញាបណ្ណទៅអោយខ្លួន សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ បើទោះបីជាក្រុមហ៊ុន Qualcomm នេះទិញរួចក៏ដោយ។ ប៉ុន្តែបើតាមគណៈវិនិច្ឆ័យវិញ្គឺបានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm គឺអាចប្រើប្រាស់នូវកិច្ចព្រមព្រៀងអាជ្ញាបណ្ណនេះ ជាមួយនឹងក្រុមហ៊ុន Arm គឺមានភាពត្រឹមត្រូវ ហើយក៏មានការផ្តល់អោយក្រុមហ៊ុន Qualcomm ទទួលបាននូវការឈ្នះទៅលើបណ្តឹងមួយនេះផងដែរ។ តាមការបង្ហាញពីចៅក្រម Maryellen Noreika បានជម្រុញអោយភាគីទាំង 2 នេះដោះស្រាយនូវជម្លោះនេះតាមរយៈការសម្របសម្រួល ដើម្បីជៀសសវាងនូវការកាត់ក្តីមួយទៀត។
សូមជំរាបថា បន្ទាប់ពីការប្រកាសដំណឹងជ័យជំនេះ គឺបានធ្វើភាគហ៊ុនរបស់ក្រុមហ៊ុន Qualcomm មានការកើនឡើង 1.8% ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន ARM វិញគឺមានការធ្លាក់ចុះ 1.8%។ សម្រាប់ការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុន Qualcomm និងArm ត្រូវបានគេមើលយ៉ាងដិតដល់បំផុត ដោយសារក្រុមហ៊ុនទាំងនេះ ការមានការផ្តោតខ្លាំងទៅលើឧស្សាហកម្មបច្ចេកវិទ្យាជាច្រើន។ គួរបញ្ជាក់ថា មកដល់ពលនេះ ក្រុមហ៊ុន Arm ក៏ផ្តល់នូវអាជ្ញាបណ្ណទៅលើការឌីស្សាញបន្ទះឈីបរបស់ខ្លួនទៅកាន់ក្រុមហ៊ុនជាច្រើនដែលជាគូប្រជែងរបស់ក្រុមហ៊ុន Qualcomm ផងដែរ។ លទ្ធផលនៃករណីនេះអាចកំណត់ជាគំរូសម្រាប់កិច្ចព្រមព្រៀងអាជ្ញាបណ្ណនាពេលអនាគតរវាងក្រុមហ៊ុន Arm និងដៃគូជាច្រើនរបស់ខ្លួន៕
ក្រុមហ៊ុន Qualcomm បានយកឈ្នះក្រុមហ៊ុន Arm ទៅលើបណ្តឹងអជ្ញាប័ណ្ណបន្ទះឈីប