
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញា ក្រុមហ៊ុន Samsung Electronics បានក្លាយជាតារាមួយនៅក្នុងព្រឹត្តិការណ៍ ISE 2024 (Integrated Systems Europe)។ ក្រុមហ៊ុននេះ បានស្ថិតនៅក្នុងទីតាំងនៃការតាំងពិពរណ៍ដ៏ធំបំផុត ហើយក្រុមហ៊ុននេះ ក៏មានការបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ខ្លួនទៅកាន់អ្នកចូលរួមថែមទៀតផង។ តាមរយៈការដាក់បង្ហាញនូវផលិតផលជាច្រើននៅលើ digital signage របស់ខ្លួននោះ ក្រុមហ៊ុន Samsung ក៏បានឈ្នះនូវពានរង្វាន់ “Best of Show 2024” awards ផងដែរ។
ព្រឹត្តិការណ៍ ISE 2024 បានធ្វើឡើងនៅ Fira de Barcelona, Gran Via កាលពីថ្ងៃទី 30 ខែមករាដល់ថ្ងៃទី 2 ខែកុម្ភៈកន្លងទៅនេះ។ ក្រុមហ៊ុន Samsung មានផ្ទៃតាំងពិពរណ៍ដ៏អស្ចារ្យដល់ទៅ 1,728 ម៉ែត្រការ៉េ ដែលក្រុមហ៊ុននេះ បានទាក់ទាញអ្នកទស្សនាច្រើនជាង 7,000 នៅថ្ងៃទី 1។ ព្រឹត្តិការណ៍នេះ គឺមានអ្នកទស្សនាសរុបច្រើនជាង 23,000 នាក់។

នៅក្នុងចំណោមបច្ចេកវិទ្យានៃអេក្រង់ដែលក្រុមហ៊ុន Samsung ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ ISE 2024 នេះ គឺមានការ upgrade នូវ Interactive Display សម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់រៀនដែលមានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 13 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 64GB។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏ធ្លាប់បានដាក់បង្ហាញនូវដំណោះស្រាយ Transparent Micro LED នៅក្នុងព្រឹត្តិការណ៍ CES 2024 នៅក្នុងទីក្រុង Las Vegas ផងដែរ។
ព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Samsung នេះក៏ មានការដាក់តាំងបង្ហាញនូវអេក្រង់ SmartThings-enabled displays របស់ខ្លួនដែលអាចជួយទៅលើអាជីវកម្មជាច្រើន និង VXT (Visual eXperience transformation) cloud management softwareសម្រាប់ B2B ថែមទៀតផង។ មួយវិញទៀតនេះ ក្រុមហ៊ុន Samsung ក៏បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Cisco ក្នុងការអភិវឌ្ឍទៅលើអេក្រង់ទំហំ 105-អ៊ីង កម្រិត 5K smart signage solution សម្រាប់អាជីវកម្មជាច្រើនផងដែរ។ អេក្រង់នេះដំណើរការនៅលើខ្នាត 21:9 aspect ratio ហើយក្រុមហ៊ុន Samsung បាននិយាយថា អេក្រង់នេះ គឺពិតជាផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់បន្ទប់ប្រជុំទំនើប។

បន្ថែមពីនេះទៀតនោះ The Wall សម្រាប់ Virtual Production ដែលដាក់លក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនៅក្នុងខែកញ្ញានោះ ក៏មានការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ ISE 2024 ផងដែរ។ បច្ចេកវិទ្យានេះ ក៏មានការផ្លាស់ប្តូរសម្រាប់អ្នកបង្កើតខ្សែភាពយន្ត ដែលត្រូវការនូវទស្សនីយភាពពិតៗថែមទៀតផង។ The Wall ក៏ជាបច្ចេកវិទ្យាមួយនៅក្នុងបច្ចេកវិទ្យា Samsung display technologies ដែលឈ្នះបាននូវរង្វាន់ “Best of Show” award ដូចគ្នា៕
