ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Samsung បានបង្ហាញចេញនូវវីដេអូផ្សព្វផ្សាយស្មាតហ្វូន Galaxy Z Fold 2 ម៉ូដែល Thom Browne Edition

ដោយ

Koun Jab Luffy

31 សីហា 2020 03:09 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងអ្នកឌីស្សាញ Thom Browne ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូវយ៉កកាលពីដើមឆ្នាំនេះ ជាមួយនឹងការបង្កើតនូវវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip Thom Browne Edition ។ នៅក្នុងកិច្ចសហការនេះ ក៏មានការបង្ហាញអំពីការងាររបស់ភាគីទាំង 2 ដែលក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូន Thom Browne ទី 2 នេះនឹងមានឈ្មោះហៅថា Galaxy Z Fold 2 Thom Browne Edition។
សម្រាប់កាលបរិច្ឆេទជាក់លាក់ និងតម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Samsung ក៏គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ Unpacked Part 2 របស់ខ្លួននៅថ្ងៃទី 1 ខែកញ្ញានេះ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung ក៏បង្ហាញនូវវីដេអូថ្មីដែលមានការបង្ហាញអំពីស្មាតហ្វូន Galaxy Z Fold 2 Thom Browne Edition ផងដែរ។ វីដេអូនេះ គឺមានរយៈពេល 1 នាទីហើយវាមានឈ្មោះហៅថា  ‘A story in symmetry’។
ស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 2 នេះ គឺមានការបង្ហាញនៅក្នុងវីដេអូផ្សព្វផ្សាយថ្មីចុងក្រោយបំផុតរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីដើមខែនេះហើយថា ស្មាតហ្វូន Thom Browne Edition នេះគឹមានស្មាតហ្វូន  Galaxy Z Fold 2 កាសស្តាប់ Galaxy Buds Live និងនាឡិកា Galaxy Watch 3 ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.