ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Samsung បានស្នើសុំនូវប៉ាតង់ថ្មីមួយសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវអេក្រង់ថ្លា Transparent Display

ដោយ

Koun Jab Luffy

08 កញ្ញា 2020 09:01 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងមួយរយៈពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានជម្រុញព្រំដែននៃការឌីស្សាញរបស់ខ្លួនកាន់តែអស្ចារ្យ និងទាន់សម័យបំផុត។ ខណៈពេលដែលប៉ុន្មានឆ្នាំនេះ ស្មាតហ្វូនដែលអាចបត់បាន គឺបានក្លាយជានិន្នាការថ្មីនៅលើទីផ្សារនោះ បច្ចេកវិទ្យានេះ ក៏មានការបង្កើនទៅលើភាពច្នៃប្រឌិតផងដែរ។ ពេលនេះ ក្រុមហ៊ុន Samsung ក៏ប៉ាតង់ទៅលើស្មាតហ្វូនថ្មីដែលមានអេក្រង់ភ្លឺថ្លាផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានស្នើសុំនូវប៉ាតង់មួយជាមួយនឹងស្ថាប័ន e USPTO (United States Patent and Trademark Office) និង WIPO (World Intellectual Property Office) នេះ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ LetsGoDigital។
Article image
រូបភាពថ្មីនេះ គឺបានចេញផ្សាយនៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2020 នេះ ហើយបច្ចេកវិទ្យានេះ គឺបង្ហាញពីស្មាតហ្វូនដែលមានអេក្រង់ថ្លាតែម្តង។ បច្ចេកវិទ្យានេះ អាចប្រើប្រាស់នៅលើឧបករណ៍ជាច្រើនដែលមានទូរទស្សន៍ ម៉ូនីទ័រ កុំព្យូទ័រ និង Consoles លេងហ្គេមជាច្រើនទៀត។
Article image
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ប៉ាតង់នេះ គឺផ្អែកទៅលើលក្ខណៈបច្ចេកទេសជាច្រើន។ ស្មាតហ្វូននេះត្រូវបានឃើញនៅក្នុងប៉ាតង់មួយដែលមានការបង្ហាញថាស្មាតហ្វូននេះ មានគែម Bezels ស្តើង និងអេក្រង់ថ្លាភ្លឺច្បាស់ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ OLED ដែលមានភាពភ្លឺថ្លាតែម្តង។ សម្រាប់ឈ្មោះ របស់ស្មាតហ្វូន Samsung Galaxy នេះនៅមិនទាន់ដឹងនៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.