ស្វែងរកពួកយើង:

ក្រុមហ៊ុន Shenzhen Telecom ចាប់ផ្តើមទទួលកក់មុនទៅលើស្មាតហ្វូន Huawei Pura 70 Series ហើយ

ដោយ

Koun Jab Luffy

18 មេសា 2024 09:57 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Shenzhen Telecom ទើបតែបើកទទួលនូវការកក់ទិញមុន (blind reservations) ទៅលើស្មាតហ្វូន Huawei Pura 70 Series ហើយ។ បើមើលទៅលើការផ្សព្វផ្សាយនោះ បញ្ជាក់ថា ក្រុមហ៊ុននេះ ទើបតែចាប់ផ្តើមនូវការកក់ទិញកាលពីព្រឹកមិញ ខណៈពេលដែលការចេញលក់ស្មាតហ្វូននេះទើបតែទម្លាយនៅក្នុងពេលពេលប៉ុន្មានថ្ងៃនេះ។ ព័ត៌មាននេះ ត្រូវបានទម្លាយចេញពីក្រុមហ៊ុន Shenzhen Telecom ដែលបានចាប់ផ្តើមទទួលកក់ទិញមុន (blind reservations) ទៅលើស្មាតហ្វូន Huawei Pura 70 series នេះ។
ក្រុមហ៊ុននេះ បានបន្ថែមនូវជម្រើសចំនួន 2 ទៀត នៅលើទំព័រ pre-booking page របស់ខ្លួននៅក្រោមផ្នែក pre-payment ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកក់ទិញស្មាតហ្វូននេះ។ អតិថិជនអាចធ្វើការកក់ទិញស្មាតហ្វូនប្រណិតនេះ ជាមួយនឹងទឹកប្រាក់ 0 យ៉ន់។ អ្នកអាចធ្វើការបង់ប្រាក់ពេញនៅពេលដែលការលក់ជាផ្លូវការចាប់ផ្តើម។ សម្រាប់ជម្រើសមួយទៀត គឺការកក់ប្រាក់ចំនួន 100 យ៉ន់ ដែលអ្នកអាចផ្តល់នូវព័ត៌មានលម្អិតរបស់អ្នកដូចជាឈ្មោះ លេខទូរស័ព្ទ និងព័ត៌មានផ្សេងទៀតដែលបុគ្គលិកនៅហាងអាចទាក់ទងទៅកាន់អ្នកបាននៅពេលដែលស្មាតហ្វូននេះលក់ជាផ្លូវការនោះ។
Article image
បច្ចុប្បន្ននេះ ស្មាតហ្វូន Huawei Pura 70 series បានក្លាយជាប្រធានបទនៅក្នុងការកក់ទិញមុន ខណៈពេលដែលបុគ្គលិកនៅក្នុងហាងរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះគឺពិតជាមានមែន ហើយអតិថិជនក៏អាចទិញតាមរយៈហាង offline បានផងដែរ។
Article image
ស្មាតហ្វូន Pura 70 series នេះ នឹងមានម៉ូដែល Standard, Pro, Pro+ និង Ultra។ ស្មាតហ្វូននេះនឹងមានបំពាក់នូវ tools ពិសេសៗជាច្រើនដែលមានការ upgrade ពីស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Kirin 5G ការ upgrade ទៅលើបច្ចេកវិទ្យា aperture និងជាច្រើនទៀត។ ពេលនេះ យើងត្រូវរង់ចាំការប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Pura 70 ជាមុនសិន៕
ក្រុមហ៊ុន Shenzhen Telecom ចាប់ផ្តើមទទួលកក់មុនទៅលើស្មាតហ្វូន Huawei Pura 70 Series ហើយ