ស្វែងរកពួកយើង:

ក្រុមហ៊ុន Tesla នឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនចេញពីរដ្ឋកាលីហ្វ័រញ៉ាទៅកាន់រដ្ឋតិចសាស់

ដោយ

Koun Jab Luffy

09 តុលា 2021 10:17 ព្រឹក

អាន 2 នាទី

Article image
លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានប្រកាសនៅក្នុងកិច្ចប្រជុំជាមួយនឹងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន នឹងធ្វើការផ្លាស់ទីនូវទីស្នាក់ការកណ្តាលរបស់ខ្លួនពី Silicon Valley ទៅកាន់ Austin នៃរដ្ឋតិចសាស់។ ក្រុមហ៊ុន Tesla ក៏កំពុងតែធ្វើការបង្កើតនូវអាគារថ្មីនៅក្នុង Austin ផងដែរ។ រោងចក្រនេះ គឺមានការសាងសង់ច្រើនជាង 1 ឆ្នាំហើយ។
លោក Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងបន្តដំណើររោងចក្រអគ្គិសនីរបស់ខ្លួននៅក្នុង Fremont រដ្ឋកាលីហ្វ័រញ៉ា។ ជាក់ស្តែង គាត់មានគម្រោងក្នុងការបង្កើនការផលិតដល់ទៅ 50%។ គាត់បាននិយាយថា “យើងនឹងបន្តក្នុងការពង្រីកនូវសកម្មភាពជាច្រើនរបស់យើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយនេះមិនមែនជាសំណួរដែលក្រុមហ៊ុន Tesla ចាកចេញពីរដ្ឋកាលីហ្វ័រញ៉ានោះទេ។”
Article image
លោក Musk ក៏ធ្លាប់បាននិយាយថា លោកនឹងដកចេញនូវប្រតិបត្តិការទាំងអស់ របស់ក្រុមហ៊ុន Tesla ចេញពីរដ្ឋកាលីហ្វ័រញ៉ាផងដែរ។ លោក Musk បានផ្លាស់ទីទៅកាន់រដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុននេះ ដោយសារតែក្រុមហ៊ុន SpaceX គឺកំពុងតែបង្កើននូវប្រតិបត្តិការរបស់ខ្លួននៅទីនោះ។
Article image
ក្រុមហ៊ុន Tesla បានចាប់ផ្តើមបង្កើតនូវរោងចក្រ Gigafactory នៅក្រៅ Austin នៅក្នុងឆ្នាំ 2020 នេះ ហើយនេះ គឺជាដំណើរការដែលមិនគួរអោយជឿនោះទេនៅក្នុងឆ្នាំនេះ។ តាមការបញ្ជាក់របស់លោក Musk ក្រុមហ៊ុន Tesla បានជ្រើសរើសក្នុងការបង្កើតនូវរោងចក្រមួយនៅក្នុង Austin ជាជាងនៅកន្លែងផ្សេងដោយសារតែបុគ្គលិកជាច្រើននឹងផ្លាស់ទីទៅកាន់ទីនោះ៕
ក្រុមហ៊ុន Tesla នឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនចេញពីរដ្ឋកាលីហ្វ័រញ៉ាទៅកាន់រដ្ឋតិចសាស់