ស្វែងរកពួកយើង:

ក្រុមហ៊ុន ViewSonic បង្ហាញចេញនូវអេក្រង់ LED Display ដែលមានទំហំធំដល់ទៅ 760-អ៊ីង

ដោយ

Koun Jab Luffy

08 មេសា 2024 08:07 ព្រឹក

អាន 2 នាទី

Article image
ViewSonic ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយទៅលើអេក្រង់ដ៏ល្បីល្បាញ បានប្រកាសចេញនូវអេក្រង LDC Series ថ្មីនៅក្នុងត្រកូល All-in-One LED Displays។ ខុសប្លែកពី LED video walls ឬ All-in-One LED Displays នោះ សម្រាប់ LDC Series នេះ មានភាពខុសប្លែកទៅលើទំហំ និងកម្រិតនៃ aspect ratios និងការ Configuration។ សម្រាប់ផលិតផលថ្មីនេះគឺមានគោលដៅក្នុងការតម្លើងនៅលើកន្លែងពាណិជ្ជកម្ម និងទីសាធារណៈ។ LDC Series នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវអេក្រង់ Displays នៅក្នុងទម្រង់ Aspect Ratios និងទំហំផ្សេងៗគ្នាផងដែរ។
ជាមួយនិងអេក្រង់នេះ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវទំហំ 414-អ៊ីង ជាមួយនឹង 21:9 ratio ឬ 378-អ៊ីង ជាមួយនឹង 16:9 ratio ថែមទៀតផង។ អ្វីដែលពិសេសជាងនេះទៀតនោះ គ្រាន់តែមួយផ្ទាំងគឺមានទំហំដល់ទៅ 760 អ៊ីង ហើយវាអាចដាក់បញ្ចូលគ្នាបានច្រើនទំហំថែមទៀត។ ការតម្លើងទៅលើផ្ទាំងនេះ អាចនឹងមានទំហំកម្ពស់ដល់ទៅ 2 ជាន់ដែលមើលទៅវាពិតជាគួរអោយចាប់អារម្មណ៍មែនទែន។
Article image
អេក្រង់នេះ មានការឌីស្សាញទម្រង់ Modular ដែលអនុញ្ញាតអោយវាងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ViewSonic បានប្រើប្រាស់នូវបច្ចេកវិទ្យា Glue-on-Board (GOB) technologyនៅក្នុងអេក្រង់ LDC series displaysដែលធ្វើអោយវាមានភាពធន់ទៅនឹងធូលី និងសំណើម ហើយវាធានាបាននៅក្នុងការប្រើប្រាស់នៅក្នុងស្ថានភាពលំបាកៗបាន។ អេក្រង់នេះមានការឌីស្សាញជាមួយនឹងកម្រាស់ 31mm និងគែម 6mm bezel ។ វាក៏មានភ្ជាប់មកជាមួយនឹង detachable control box ដែលអាចដាក់ចម្ងាយបានដល់ទៅ 10 ម៉ែត្រ និងមានការទ្រទ្រង់ទៅលើ Remote Control បានថែមទៀត។
Article image
ក្រុមហ៊ុន Viewsonic មានគោលដៅក្នុងការប្រើប្រាស់នូវ LDC series displays នេះ នៅក្នុងកន្លែងផ្សេងៗគ្នាដូចជា digital signage នៅក្នុងផ្សារទំនើប Backdrops នៅកន្លែងតាំងពិពរណ៍រថយន្ត ឬកន្លែងប្រជុំដែលមានផ្ទៃដល់ទៅ 21:9 Displays ថែមទៀត។ សម្រាប់ LDC Series នេះ គឺមានប្រើប្រាស់នូវ Centralized LAN Control ដែលអនុញ្ញាតអោយអ្នកគ្រប់គ្រង IT អាចគ្រប់គ្រងពីចម្ងាយ និងដោះស្រាយបញ្ហាផ្សេងៗបាន៕
ក្រុមហ៊ុន ViewSonic បង្ហាញចេញនូវអេក្រង់ LED Display ដែលមានទំហំធំដល់ទៅ 760-អ៊ីង