
ក្រុមហ៊ុន Xiaomi កំពុងតែធ្វើការបង្កើនទៅលើផលិតផល IoT របស់ខ្លួន ហើយនេះ គឺស្របទៅនឹងជំហរថ្មីរបស់ក្រុមហ៊ុននេះដែលនៅក្នុងនាមជាក្រុមហ៊ុន AIoT ផងដែរ។ ម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ MIJIA Smart Clothes Dryer ថ្មីរបស់ខ្លួនផងដែរ។ ផលិតផលថ្មីនេះគឺ មានតម្លៃត្រឹមតែ 849 yuan (~$120) ហើយវានឹងដាក់លក់នៅថ្ងៃទី 15 ខែមេសាខាងមុខនេះតាមរយៈហាង Xiaomi Mall និង Mi Home ។ ម៉ាស៊ីនសម្ងួតនេះ គឺលក់នៅក្នុងតម្លៃលក់រាយ $899 (~$127)។
ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ MIJIA Smart Clothes Dryer នេះ គឺមានការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះដែលអាចពង្រីកបានដល់ទៅ 2.2m។ វាអាចផ្ទុកសម្លៀកបំពាក់បានទម្ងន់ដល់ទៅ 35Kg។ ម៉ាស៊ីនសម្ងួតនេះ គឺមានភ្លើង LED Panel ដែលងាយស្រួលបំផុត ក្នុងការសម្ងួតសម្លៀកបំពាក់ជាពិសេសនៅពេលបោករួចក្នុងពេលយប់។ ដូចអ្វីដែលអាចបញ្ជាក់នៅក្នុងឈ្មោះរបស់វាហើយនោះ នេះគឺជាផលិតផលឆ្លាតវៃ ហើយវាគឺមានលក្ខណៈខុសប្លែកពីស្មាអាវពីផលិតផលដែលមានលក្ខណៈស្រដៀងគ្នាដូចជា Mr Bond Smart Clothes Dryer នោះ។

សម្រាប់ម៉ូឌែលរបស់ Mr Bond Smart Clothes Dryer នេះ គឺមានការទ្រទ្រង់ទៅលើកម្មវិធី MIJIA app control តែប៉ុណ្ណោះ ប៉ុន្តែម៉ូឌែលថ្មីនេះ គឺមានសមត្ថភាពច្រើនជាងនេះ។ សម្រាប់ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ MIJIA Smart Clothes Dryer នេះ គឺមានការទ្រទ្រង់ទៅលើកម្មវិធី MIJIA app ដែលអាចប្រើប្រាស់សម្រាប់ធ្វើការដំណើរការនូវពាក្យបញ្ជាជាច្រើនទៀតដូចជាការគ្រប់គ្រងទៅលើទម្ងន់ ការប្តូរទៅលើភ្លើង LED ចេញពីទូរស័ព្ទថែមទៀត។

ផលិតផលនេះ គឺមានការទ្រទ្រង់ទៅលើពាក្យបញ្ជា XiaoAI voice command ហើយវាអាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍ XIaoAI ដូចជា Xiaomi Smart Speaker ផងដែរ។ សម្រាប់មុខងារថ្មីឆ្លាតវៃជាច្រើនទៀតក៏មាន wireless remote control ផងដែរ។
