ជាថ្មីម្តងទៀតព័ត៌មានទាក់ទងនឹងកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ Samsung គឺ Galaxy S7 បានលេចចេញនៅក្នុងប្លុក Weibo របស់ AnTuTu ដែលមានគុណសម្បត្តិដ៏ពិសេសអស្ចារ្យ។ នៅក្នុងរូបភាពដែល AnTuTu បានបង្ហោះក្នុងប្លុក Weibo នោះបានបង្ហាញថា Samsung Galaxy S7 មានលេខកូដម៉ូដែល SM-G935A និងបានបំពាក់នូវអេក្រង់ទំហំ 5.1” ព្រមទាំងបានប្រើបន្ទះឈីបដែលខ្លាំងជំនាន់ចុងក្រោយបំផុតរបស់ Qualcomm ស៊េរី Snapdragon 820 ជាមួយនឹងរ៉េម ទំហំ 4GB។
ជាងនេះទៅទៀត Samsung Galaxy S7 ក៏មានភ្ជាប់មកជាមួយនូវកាមេរ៉ាខាងក្រោយទំហំ 12MP ភ្ជាប់នូវបច្ចេកវិទ្យាចាប់រូបភាពថ្មី BRITICELL Sensor ដែលមានសមត្ថភាពចាប់រូបភាពបានច្បាស់នៅទីដែលមានពន្លឺទាបខ្លាំង និងមានកាមេរ៉ាមុខទំហំ 5.0 MP។ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow និងមានអង្គផ្ទុកទិន្នន័យទំហំ 64GB។ ដោយឡែកចំពោះរន្ធដោតបន្ថែមម៉េមូរីក្រៅមិនទាន់ដឹងថាមានរឺក៏អត់នោះទេ។ ហើយព័ត៌មាននេះមិនទាន់ជាក់ច្បាស់ 100% នោះទេ ដូច្នេះមានតែទន្ទឹងរងចាំវត្តមាននៃកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះនៅពេល Samsung ប្រកាសចេញជាផ្លូវការណ៍តែប៉ុណ្ណោះ។
មានព័ត៌មានចចាមអារាមលេចលឺចុងក្រោយថា កំពូលស្មាតហ្វូន Samsung Galaxy S7 នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅថ្ងៃទី21 ខែកុម្ភះខាងមុខនេះ៕http://www.gsmarena.com/snapdragon_820powered_galaxy_s7_passes_through_antutu-news-15984.php
