ស្វែងរកពួកយើង:

គូប្រជែង Tesla Model Y ចំនួន 4 ម៉ូដែល នឹងបង្ហាញខ្លួននៅទីផ្សារចិនប៉ុន្មានសប្តាហ៌ខាងមុខ

ដោយ

Koun Jab Luffy

26 មិថុនា 2025 02:27 រសៀល

អាន 3 នាទី

Article image
Tesla Model Y គឺជាឡានអគ្គិសនីមួយដែលលក់ដាច់ខ្លាំងបំផុតនៅលើទីផ្សារប្រទេសចិនកាលពីឆ្នាំមុននេះដោយក្រុមហ៊ុនឡានអាមេរិកាំងមួយនេះលក់បាន 480,309 គ្រឿង។ មិនខុសពីម៉ូដែល Model 3 sedan នោះទេ ការលក់ឡានអគ្គិសនីម៉ូដែល Y នេះ អាចធ្វើបានយ៉ាងល្អ បើទោះបីជាមានការប្រជែងជាមួយឡានអគ្គិសនីជាច្រើនរបស់ប្រទេសចិនក៏ដោយ។ ប៉ុន្តែជាមួយបង្ហាញវត្តមានម៉ូដែលថ្មីដែលមានកាប់ដែតផ្នែកខាងមុខនេះ បានធ្វើអោយការលក់ម៉ូដែលថ្មីនេះមានធ្លាក់ចុះ 24% ខណៈដែលគូប្រជែងរបស់ខ្លួនមានការរីកចំរើន។
យោងតាមរបាយការណ៌មុននេះ បានបង្ហាញថា នៅប៉ុន្មានសប្តាហ៌ខាងមុខនេះ ឡានអគ្គិសនីរបស់ចិន 4 ម៉ូដែល នឹងមានការប្រកាសចេញមកប្រជែងជាមួយនិងឡានអគ្គិសនីរបស់អាមេរិកាំងនេះថែមទៀតហើយ។ នៅថ្ងៃទី 26 ខែកក្កដានេះ Xiaomi YU7 ដែលជាគូប្រជែងខ្លាំងរបស់ Model Y នឹងមានវត្តមាននៅលើទីផ្សារប្រទេសចិនហើយ។ ស្របពេលជាមួយការប្រកាសនេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi ក៏បានធ្វើការប្រៀបធៀបដោយលើកឡើងថា YU7 ខ្លាំងមានលក្ខណៈសម្បត្តិល្អជាង Model Y។
Article image
ឡានអគ្គិសនី Xiaomi YU7 មានប្រវែង 5 ម៉ែត្រ និងមានគម្លាតកង់មុខក្រោយប្រវែង 3 ម៉ែត្រ ហើយនឹងអាចផ្ទុកបាន 2,315 kg។ ឡានថ្មីនេះ មានសមត្ថភាពអាចរត់បាន 760km តាមស្តង់ដារ CLTC ជាមួយនិងការគាំទ្រនូវម៉ូទ័រ 508kW ហើយនិងមានការទ្រទ្រង់នូវជាមួយបច្ចេកវិទ្យាសាក 800V charging ដែលសាកពី 10% ទៅ 80% ប្រើប្រាស់ពេលត្រឹមតែ 12 នាទីប៉ុណ្ណោះ។ ឡានថ្មីនេះមានតម្លៃចាប់ពី 250,000 យ៉ន់ 34,900 ដុល្លារ។ សូមជំរាបថា Xiaomi YU7 SUV គឺជាម៉ូដែលទី 2 របស់ Xiaomi បន្ទាប់ពី SU7 ដែលប្រកាសចេញនៅខែមីនាឆ្នាំ 2024។
Article image
សម្រាប់គូប្រជែងទី 2 របស់ Tesla Model Y នោះ គឺ Xpeng G7 SUV។ សម្រាប់ឡាននេះ ណឹងមានវត្តមាននៅខែកក្កដាខាងមុខនេះហើយ ប៉ុន្តែមិនច្បាស់ពេលវេលាជាក់លាក់នោះទេ។ G7 ត្រូវបានក្រុមហ៊ុនដាក់អោយមានការ pre-orders កាលពីថ្ងៃទី 11 មិថុនានេះ ដោយត្រឹមតែ 46 នាទី គឺមានការបញ្ជាទិញមុន 10,000 គ្រឿង។ ឡាននេះ នឹងដាក់តម្លៃចាប់ 235,800 យ៉ន់ ប្រហែល 32,500 ដុល្លារ។ Xpeng G7 មានវិមាត្រ 4892/1925/1655mm មានគម្លាតកង់មុខក្រោយប្រវែង 2,890mm។
Xpeng G7 មានតែជម្រើស RWD- តែមួយប៉ុណ្ណោះ។ ឡាននេះមានម៉ូទ័រ 1 កម្លាំង 218 kW (292 សេះ) និងមានអាគុយ CALB-made LFP 2 ទំហំគឺ 68.5kWh និង 80.8kWh ដែលអាចរត់បានចម្ងាយ 602km និង 702km ជាមួយកង់ទំហំ 18-អ៊ីង និងចម្ងាយ 577km ឬ 677km ទៅលើកង់ទំហំ 20-អ៊ីង។
Article image
ម៉ូដែលទី 3 គឺ onvo L90 ដែលឡានអគ្គិសនីថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅខែក្រោយនេះដូជគ្នា។ Onvo L90 គឺជាឡាន large SUV មានជម្រើស 6 កៅអី និង 7 កៅអី ហើយសម្រាប់ពេលខាងមុខនេះ Li Auto ឬ ក៏នឹងមានការបង្ហាញចេញនូវ Li L9 ឬ Aito M9 ផដែរ។ Onvo ថ្មីៗនេះ ទើនតែបានបង្ហាញចេញនូវ SUV L60 ដែលត្រៀមនឹងប្រកាសលក់នៅខែកញ្ញាខាងមុខនេះហើយ។
Article image
សម្រាបម៉ូដែលចុងក្រោយនេះ Li Auto i8 ដែលជាឡានអគ្គិសនីសុទ្ធ ត្រៀមបង្ហាញខ្លួននៅសប្តាហ៌ទី 3 ខែក្រោយនេះ ហើយនេះជាម៉ូដែលទី 2 បន្ទាប់ពី Li Mega MPV ដែលប្រកាសចេញកាលពីខែមីនាឆ្នាំ 2024។ ឡានអគ្គិសនីសុទ្ធ i8 ថ្មីនេះ នឹងមានម៉ូដែល AWD ប្រើម៉ូទ័រ 2 កម្លាំង 400 kW (536 សេះ) ហើយនឹងមានការគាំទ្រនូវឆ្នាំងសាកកម្រិត 5C charging រួមនិងថាមពលថ្ម NMC ដែលផ្គត់ផ្គង់ដោយ CATL ថែមទៀតផង។
គូប្រជែង Tesla Model Y ចំនួន 4 ម៉ូដែល នឹងបង្ហាញខ្លួននៅទីផ្សារចិនប៉ុន្មានសប្តាហ៌ខាងមុខ