ស្វែងរកពួកយើង:

គំនូសព្រាងការឌីស្សាញថ្មីទៅលើ iPhone 16 Pro បង្ហាញពីការផ្លាស់ប្តូរទៅលើប៊ូតុងមួយចំនួន

ដោយ

Koun Jab Luffy

10 មីនា 2024 12:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះមានការទម្លាយចេញនូវរូបភាព CAD renders ថ្មីមួយទៀតរបស់ស្មាតហ្វូន iPhone 16 Pro ដែលមានការបង្ហាញ នូវការឌីស្សាញថ្មីបន្ថែមកាន់តែច្បាស់សម្រាប់រូបរាងរបស់ស្មាតហ្វូននេះ។ រូបភាពខាងលើនេះ គឺមានការផ្លាស់ប្តូរទៅលើ ចំណុចមួយចំនួន។ សម្រាប់រូបភាពដែលបានចែកចាយនៅថ្ងៃនេះ គឺបានទម្លាយដោយវិបសាយដ៏ល្បីមួយដែលមានឈ្មោះ 91Mobiles ដោយថែមទាំងមានការបញ្ជាក់នូវព័ត៌មានមួយចំនួនថែមទៀត។
សម្រាប់រូបរាងផ្នែកខាងមុខរបស់ iPhone 16 Pro គឺនៅតែបន្តការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចម៉ូដែលមុន iPhone 15 Pro ដដែល។ នៅគំនូសព្រាង sketch depicts នេះ គឺមានការបញ្ជាក់ពីរន្ធអេក្រង់ចំនួន 2 យ៉ាងច្បាស់។ ប៉ុន្តែសម្រាប់រួបភាពផ្លូវការដែលចេញមក គឺអាចនឹងដូចគ្នាជាមួយនិងម៉ូដែលមុនៗអញ្ចឹង។ សម្រាប់ខ្នង ក្រោយរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញប៊ូតុងកាមេរ៉ា ដែលមានទម្រង់ដូចគ្នាជាមួយនិងជំនាន់មុនៗដែរ គឺមិនមាន ការប្តូររូបរាងដូចអ្វីដែលបានបែកធ្លាយកាលពីពេលមុននេះនោះទេ។
Article image
សម្រាប់ចំណុចដែលចាប់អារម្មណ៌នៅលើរូបភាពខាងលើនេះ គឺទៅលើការឌីស្សាញប៊ូតុង។ បើតាមពាក្យចចាមអារ៉ាមកន្លង មកបានបញ្ជាក់ថា “Capture Button” គឺមានការតម្លើងនៅជ្រុងខាងឆ្វេង ដោយធ្វើការផ្លាស់ប្តូរកន្លែងរបស់អង់តែន mmWave ។ ប្រភពខាងលើនេះបន្តថា ប៊ូតុងនេះ អាចបញ្ជាទៅលើកាមេរ៉ា ដែលផ្តល់អោយអ្នកប្រើប្រាស់អាចថតរូបបាន លឿន ឬក៏អាចហ៊្សមទៅលើរូបភាពបានថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការជឿជាក់ថា ប៊ូតុងនេះ ក៏អាចនឹងប្រើប្រាស់ ជាប៊ូតុង AI button ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ក្រុមហ៊ុន Apple នៅក្នុងការស្រាវជ្រាវទៅលើមុខងារ artificial intelligence។
Article image
គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ ក៏មានការទម្លាយដែរថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះ គឺនឹងមាន ការពង្រីកទៅលើទំហំអេក្រង់ធំជាងមុនសម្រាប់ iPhone 16 Pro និង iPhone 16 Pro Max។ ដោយមានការចាប្តូរពីទំហំ 6.1 អ៊ីង និង 6.7 អ៊ីង ទៅទំហំ 6.3 អ៊ីង និងទំហំ 6.9 អ៊ីង ហើយថែមទាំងមានការចិតគែមអេក្រង់មានកម្រ៉ាស់ស្តើងជាង មុនថែមទៀតផង ដែលមើលទៅពិតជា់ផ្តល់នូវបទពិសោធន៌កាន់តែអស្ចារ្យសម្រាប់ការទស្សនា។ សម្រាប់កាមេរ៉ាក៏នឹងមាន ពង្រឹងបន្ថែមផងដែរ។ iPhone 16 Pro ទំនងជានឹងមានការប្រើប្រាស់នូវមុខងារហ៊្សូម 5X telephoto lens ដូចស្មាតហ្វូន iPhone 16 Pro Max អញ្ចឹងដែរ ដោយមានសមត្ថភាពអាចផ្តល់នូវការហ៊្សូមបានកាន់ តែឆ្ងាយជាងមុន។ បន្ថែមពីនេះក៏មានការទម្លាយថានៅលើម៉ូដែល Pro ក៏នឹងមានការបំពាក់នូវកាមេរ៉ា 48MP ultra-wide ថែមទៀតផង។
គំនូសព្រាងការឌីស្សាញថ្មីទៅលើ iPhone 16 Pro បង្ហាញពីការផ្លាស់ប្តូរទៅលើប៊ូតុងមួយចំនួន