ស្វែងរកពួកយើង:

គំនូសព្រាងថ្មីរបស់ iPhone SE 4 CAD មើលទៅគឺឌីស្សាញរូបរាងដូចគ្នាជាមួយនិង iPhone 14 អញ្ចឹង

ដោយ

Koun Jab Luffy

04 មីនា 2024 11:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការទម្លាយចេញពីវិបសាយ 91Mobiles នៅថ្ងៃនេះ គឺបានបង្ហាញពីគំនូសព្រាងថ្មីរបស់ស្មាតហ្វូនលំដាប់ថវិការបស់ក្រុមហ៊ុន Apple ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារឆាប់ៗនេះហើយ។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា iPhone SE 4។ បើមើលទៅលើរូបភាពខាងលើនេះ បានបង្ហាញអោយឃើញថា ស្មាតហ្វូននេះ គឺមានអាប់ដែតខ្លាំងប្រៀបធៀបជាមួយនិង iPhone SE ម៉ូដែលមុនៗ រួមមានដូចជាការឌីស្សាញរន្ធនៅលើអេក្រង់ រួមនិងរន្ធសាក USB-C port ជាដើម។
អ្វីដែលមានការផ្លាស់ប្តូរធំជាងគេសម្រាប់ស្មាតហ្វូននេះ គឺទៅលើទំហំអេក្រង់។ iPhone SE 4 បានពង្រឹកទំហំអេក្រង់ពីទំហំ 4.7-អ៊ីង LCD display ដែលមានប្រើប្រាស់នូវ home button មកកាន់ទំហំ 6.1-អ៊ីងដែលមានការឌីស្សាញរន្ធអេក្រង់ notch វិញ ហើយនៅក្នុងរន្ធ notch ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា TrueDepth camera system ហើយនិងមានមុខងារ Face ID ថែមទៀតផង។ ដែលនេះគឺជាលើកដំបូងបំផុតសម្រាប់ស្មាតហ្វូន iPhone SE។ បន្ថែមពីនេះ សម្រាប់ iPhone SE 4 ក៏មានការឌីស្សាញគែមស្តើង និងមានការពន្លឺខ្ពស់ជាងមុនថែមទៀតផង។
Article image
មួយវិញទៀត iPhone SE 4 ក៏មានការផ្លាស់ប្តូរមកប្រើប្រាស់នូវ USB-C port ផងដែរ។ ការប្តូរមកប្រើប្រាស់នូវរន្ធសាកថ្មីនេះ គឺបានកើតឡើងបន្ទាប់ពីច្បាប់ថ្មីរបស់សហគមន៍អឺរ៉ុប ហើយក៏បានធ្វើឡើងនៅលើស្មាតហ្វូន iPhone 15 series រូចហើយ។ iPhone SE 4 នឹងមានការបំពាក់នូវកាមេរ៉ាក្រោយ 1 គ្រាប់ ដូចជំនាន់មុនដែរ។ សម្រាប់ទំហំរបស់ iPhone SE 4 វិញ ក៏ត្រូវបានគេជឿជាក់ថា ក៏នឹងមានការឌីស្សាញទំហំប៉ុនគ្នាជាមួយនិង iPhone 14 ផងដែរ គឺមានវិមាត្រ 147.7x71.5x7.7mm។
Article image