
នៅពេលនេះមានពាក្យចចាមអារ៉ាមនិយាយពីស្មាតហ្វូនជំនាន់ថ្មី OnePlus 13 ថែមទៀតហើយ ដោយម្តងនេះ គឺបង្ហាញចេញកាន់តែច្បាស់ពីប្រព័ន្ធកាមេរ៉ាដែលបំពាក់នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ហើយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ យោងតាមរូបភាពថ្មីមួយដែលចេញពី Digital Chat Station បានបង្ហាញពីស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ នៅក្នុងស្រោមការពារ Protective Cover។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ក្រៅតែពីការបង្ហាញចេញនូវម៉ូឌុលកាមេរ៉ា។
ជាមួយនិងការលេចធ្លាយរូបភាពថ្មីនេះ គឺបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ OnePlus នេះ គឺមិនមានការឌីស្សាញម៉ូឌុល កាមេរ៉ាដូចជំនាន់មុនៗនោះទេ។ OnePlus 13 ត្រូវបានបានមើលឃើញថា មានការឌីស្សាញកាមេរ៉ាមានភាពខុសដាច់ពីគេ។ នៅលើរូបភាពនេះក៏មានការទម្លាយពីប្រព័ន្ធកាមេរ៉ានេះផងដែរ។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់ឡែន Periscope Telephoto មានសមត្ថភាពខ្ពស់ ដូចកាមេរ៉ាមួយដែលមានបំពាក់នៅលើស្មាតហ្វូនជំនាន់់ថ្មីរបស់ Apple iPhone 16 Pro Max អញ្ចឹង។
សម្រាប់ Telephoto Lens ត្រូវបានគេនិយាយថា គឺមានសមត្ថភាបអាចហ៊្សូមបាន 3x optical zoom និងមកជាមួយនិងសិនស័រកាមេរ៉ាគោលដែលមានទំហំជាងមុន។ ពាក្យចចាមមារ៉ាមមុននេះ ក៏បាននិយាយដែរ OnePlus 13 នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដូចគ្នជាមួយនិងស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO Find X8 ផងដែរ ដោយសារតែក្រុមហ៊ុនធំៗទាំងពីរនេះ គឺជាដៃគូរនឹងគ្នា។

មកដល់ពេលនេះបើទោះបីជាមិនទានច្បាស់ពីកាមេរ៉ាដែលមាននៅលើស្មាតហ្វូននេះ ក៏ដោយ ថ្មីៗនេះមានការបញ្ជាក់ថា OnePlus 13 នឹងមានការបំពាក់នូវកាមេរ៉ាមេទំហំ 50-Megapixel គាំទ្រដោយសិនស័រ Sony LYT-808 sensor និងមានមុខងារទប់លំនឹង Optical image stabilization នៅលើកាមេរ៉ាគោលនេះថែមទៀតផង។ កាមេរ៉ានេះ ក៏នឹងមានការរួមដំណើរដោយសិនស័រ LYT-600 sensors ពីរគ្រាប់ទៀត ដែលជាឡែន Ultra-wide និង Telephoto ផងដែរ។ ស្មាតហ្វូន OnePlus 13 ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅលើទីផ្សារចិននាចុងខែតុលាខាងមុខនេះ ហើយនឹងបន្តទៅកាន់ទីផ្សារសកលនាខែមករាដើមឆ្នាំ 2025។
