ស្វែងរកពួកយើង:

គំនូសព្រាងថ្មី Galaxy S25 Ultra បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះមានកម្រ៉ាស់ស្តើងបំផុត

ដោយ

Koun Jab Luffy

04 តុលា 2024 10:04 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីមានការសំណូមពរជាច្រើនពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនម៉ូដែលប្រណិតបស់ខ្លួន S24 Ultra រួចមក នៅពេនេះ ក្រុមហ៊ុន Samsung ទំនងជានឹងធ្វើអោយម៉ូដែលថ្មី S25 Ultra កាន់តែមានភាពងាយស្រួលថែមទៀតទៅលើការប្រើប្រាស់។ បើតាមការទម្លាយចេញនូវគំនូសព្រាងថ្មីរបស់ស្មាតហ្វូននេះ បង្ហាញថា ម៉ូដែលថ្មីនេះ គឺនឹងមានកម្រ៉ាស់ស្តើងជាងជំនាន់មុនៗ។ ការផ្លាស់ប្តូររូបរាងថ្មីនេះ គឺនឹងធ្វើអោយស្មាតហ្វូនថ្មីនេះមានកំពស់មើលទៅខ្ពស់ជាងស្មាតហ្វូនរបស់ត្រកូល S-Series ដែលមានលក់កន្លងមក។
យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ ដែលចែកចាយដោយអ្នកទម្លាយ Online Solitaire blog សហការជាមួយនិង @xleaks7 បានទម្លាយពីគំនូសព្រាងថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra តាមរយៈគំរូ Aluminum Dummy។ រូបភាពខាងលើនេះ គឺមានការបង្ហាញពីផ្នែកខាងក្រោយ និងខាងមុខ ក៏ដូចជាការឌីស្សាញជុំវិញរបស់ស្មាតហ្វូន នេះបានយ៉ាងច្បាស់។ កាលពីដើមសប្តាហ៌នេះ មានរបាយការណ៌ថ្មីមួយបាននិយាយថា ក្រុមហ៊ុន Samsung បានសម្រេចជ្រើសរើសការឌីស្សាញរូបរាងដូចស្មាតហ្វូន Galaxy S21 Ultra ដែលចេញកាលពី 4 ឆ្នាំមុនអញ្ចឹង។
Article image
អ្នកទម្លាយរូបនេះបានបន្ថែមថា Galaxy S25 Ultra នឹងមានទំហំ 162.82x77.65x8.25mm។ ស្មាតហ្វូននេះ គឺមិនត្រឹមតែមានកម្រ៉ាស់ស្តើងជាង Galaxy S24 Ultra នោះទេ គឺថែមទាំងមានកំពស់ខ្ពស់ហើយនិងមានគែមតូចជាងមុនថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានបញ្ជាក់ថា គឺនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 SoC និងមានកាមេរ៉ា 200MP+50MP+10MP+50MP។ ស្មាតហ្វូននេះមានអក្រង់ទំហំ 6.86-អ៊ីងគាំទ្រដោយកញ្ចក់ Dynamic AMOLED screen។
គំនូសព្រាងថ្មី Galaxy S25 Ultra បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះមានកម្រ៉ាស់ស្តើងបំផុត