ស្វែងរកពួកយើង:

គំនូសព្រាងថ្មី Samsung Galaxy A35 និង Galaxy A55 មានការចែកចាយនៅអនឡាញ

ដោយ

Koun Jab Luffy

11 កុម្ភៈ 2024 10:52 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ ព័ត៌មានថ្មីៗ និងលក្ខណៈសម្បត្តិទូទៅជាច្រើន របស់ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីម៉ូ ដែល Samsung Galaxy A35 និង Galaxy A55 ត្រូវបានគេចែកចាយនៅលើអនឡាញរួចហើយ ប៉ុន្តែ សម្រាប់ ពេលវេលានៃការប្រកាសចេញរបស់ស្មាតហ្វូនថ្មី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ នៅថ្ងៃនេះ យោងតាម ការបង្ហោះថ្មីៗរបស់អ្នកទម្លាយមួយរូបបានបង្ហាញចេញនូវរូបភាពគំនូសព្រាងថ្មីរបស់ Galaxy A35 និង Galaxy A55 ថែមទៀតហើយ។
គំនូសព្រាងថ្មីនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយ Evan Blass ដោយបានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ មានការឌីស្សាញរន្ធមួយគ្រាប់នៅលើអេក្រង់ ហើយនិងមានការបំពាក់នូវកាមេរ៉ាក្រោយមានចំនួន 3 គ្រាប់។
Article image
អ្វីដែលមើលឃើញថាប្លែកសម្រាប់រូបភាពដែលចែកចាយដោយលោក Blass គឺវត្តមានរបស់ស្មាតហ្វូននេះ ជាមួយនិងជម្រើសពណ៌លឿង ដែលមិនធ្លាប់មានទម្លាយចេញពីមុនមកទេ។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការបង្ហាញពីការបំពាក់នូវប្រព័ន្ធសុវត្ថិភាព Knox security suite និងមានកម្រិតការពារទឹក និងធូលី IP rating ថែមទៀតផង។
Article image
ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី Samsung Galaxy A35 ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប ជំនាន់ថ្មី Exynos 1380 SoC ខណៈដែល Samsung Galaxy A55 ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវ Exynos 1480។ សូមជំរាបថា ផ្អែកតាមព័ត៌មានកន្លងមក បានបង្ហាកថា ស្មាតហ្វូននេះ អាចនឹងវត្តមាននៅ សប្តាហ៌ក្រោយនេះហើយ។ ដូច្នេះយើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើននៅពេលខាងមុខនេះ។
គំនូសព្រាងថ្មី Samsung Galaxy A35 និង Galaxy A55 មានការចែកចាយនៅអនឡាញ