ស្វែងរកពួកយើង:

គំនូសព្រាង OPPO Find X8 និង Find X8 Pro ត្រូវបានបង្ហាញចេញជាផ្លូវការណ៌ហើយ!

ដោយ

Koun Jab Luffy

15 តុលា 2024 12:41 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការរៀបចំព្រឹត្តិការណ៌ដ៏ធំរបស់ខ្លួននៅថ្ងៃទី 24 ខែតុលខាងមុខនេះហើយ ដោយក្នុងកម្មវិធីនេះ នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន រួមមានដូចជា Find X8, Find X8 Pro, OPPO Pad 3 Pro និងកាសស្តាប់ Enco X3 TWS earbuds ហើយនិងនាឡិកាឆ្លាតវៃ OPPO Watch X ជាដើម។ សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ គឺបានទម្លាយចេញនូវព័ត៌មានពីការប្រើប្រាស់បន្ទះឈីប Dimensity 9400 នៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 series នេះផងដែរ។
កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមការបង្ហោះរបស់លោក Evan Blass នៅថ្ងៃនេះ គឺបានទម្លាយចេញនូវគំនូសព្រាងរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 និង Find X8 Pro នេះហើយ ដោយរូបភាពនេះ គឺបានបង្ហាញពីការឌីស្សាញរូបរាងស្មាតហ្វូនថ្មីនេះច្បាស់បំផុត។ បើមើលទៅលើរូបភាពថ្មីនេះបង្ហាញថា OPPO Find X8 គឺមានជម្រើស 4 ពណ៌ មានដូចជាពណ៌ខ្មៅ ពណ៌ស និងទឹកបិក រួមនិងពណ៌ផ្កាឈូក។ សម្រាប់ស្មាតហ្វូន Find X8 Pro វិញ គឺនឹងមានពណ៌ខ្មៅ ពណ៌ស និងពណ៌ទឹកបិក។
Article image
យោងតាមរបាយការណ៌កន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់់ថ្មី Find X8 នេះ គឺមានអេក្រង់ទំហំតូចត្រឹមតែ 6.6-អ៊ីងប៉ុណ្ណោះ ខណៈដែលម៉ូដែល Pro គឺមានទំហំ 6.78-អ៊ីង។ បន្ទះអេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានកញ្ចក់រាបស្មើរ មានគែមទាំងជុំវិញកោង micro-quad-curved design ហើយនិងមានគែមអេក្រង់ ultra-thin bezels កាន់តែតូចជាងមុនថែមទៀតផង។
Article image
អេក្រង់របស់ Find X8 មានកញ្ចក់រាបស្មើរ ខណៈដែលអេក្រង់ម៉ូដែល Pro មានគែមកោងបន្តិច។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរមានការតម្លើងនូវប៊ូតុង Alert Slider នៅជ្រុងខាងឆ្វេង ខណៈដែលខាងស្តាំគឺមានប៊ូតុងតម្លើងបន្ថយសម្លេង និងប៊ូតុងបិទបើក។ ចំពោះម៉ូដែល Pro គឺមានការបន្ថែមពីនូវ  Quick Capture button ដែលត្រូវបានគេនិយាយថា គឺជា capacitive button ដែលមានការប្រើប្រាស់នូវ linear motor។ ប៊ូតុងនេះត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពដូចគ្នាជាមួយនិងប៊ូតុង Camera ដែលមាននៅលើ iPhone 16 series អញ្ចឹង។
Article image
នៅលើជ្រុងខាងលើរបស់ស្មាតហ្វូន Find X8 និង Find X8 Pro គឺមានរន្ធច្រើន ដែលរន្ធទាំងនេះត្រូវបានគេរំពឹងថា គឺអាចរន្ធឧបាល័រ, រន្ធមៃក្រហ្វូនទីពីរ និង IR blaster។ ចំពោះខាងក្រោមនៃស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះវិញ គឺមានរន្ធ SIM slot, រន្ធ USB-C port, រន្ធ Microphone និងរន្ធឧបាល័រ។ ក្រឡេកមកផ្នែកខាងក្រោយវិញ គឺមានម៉ូឌុលកាមេរ៉ារាងមូលធំ និងមាន Hasselblad logo នៅចំកណ្តាល។
Article image
Find X8 គឺមានការបំពាក់នូវសិនស័រកាមេរ៉ា 3 គ្រាប់ ខណៈដែលម៉ូដែល Pro មានកាមេរ៉ា 4 គ្រាប់ ដែលក្នុងនោះមាន 2 គ្រាប់គឺជា Periscope Telephoto lenses។ សម្រាប់អំពូល LED flash គឺមានការឌីស្សាញខាងក្រៅម៉ូឌុលកាមេរ៉ា។
Article image
គំនូសព្រាង OPPO Find X8 និង Find X8 Pro ត្រូវបានបង្ហាញចេញជាផ្លូវការណ៌ហើយ!