ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

គំនូសព្រាង vivo X200 បង្ហាញអំពីការផ្លាស់ប្តូរនៃការឌីស្សាញ

ដោយ

Koun Jab Luffy

20 សីហា 2024 03:11 យប់ជ្រៅ

អាន 2 នាទី

Article image
កាលពីខែតុលាឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន vivo ទើបតែបង្ហាញនូវស្មាតហ្វូន vivo X100 និង X100 Pro ជាមួយនឹងបន្ទះឈីប Dimensity 9300។ បើតាមពាក្យចចាមអារ៉ាមជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន vivo X200 និង vivo X200 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ នៅក្នុងប្រទេសចិន ហើយនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលនឹងមានបន្ទះឈីប Dimensity 9400 ទៀតផង។
នៅថ្ងៃនេះ បើតាមអ្នកទម្លាយ Digital Chat Station គឺទើបតែបង្ហាញនូវគំនូសព្រាងនៃការឌីស្សាញរបស់ស្មាតហ្វូន vivo X200 ផងដែរ។ នៅក្នុងគំនូសព្រាងនេះ ក៏មានការឌីស្សាញពីឡូហ្គោ ZEISS logo ដែលស្ថិតនៅកណ្តាលនៃកាមេរ៉ារបស់ស្មាតហ្វូន vivo X200 នេះទៀតផង។ ខណៈពេលដែលស្មាតហ្វូន vivo X100 និង vivo X100 Pro មានអេក្រង់គែមកោង  curved-edge OLED panel នោះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន vivo X200 Pro នេះ នឹងបន្តមានអេក្រង់គែមកោង ខណៈពេលដែលស្មាតហ្វូន vivo X200 អាចនឹងមានអេក្រង់រាបស្មើ។
នៅក្នុងរបាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូន vivo X200 នេះគឺមានអេក្រង់រាបស្មើ 6.4-អ៊ីង ឬ 6.5-អ៊ីង flat ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K resolution។ស្មាតហ្វូននេះមានការឌីស្សាញនូវប៊ូតុង volume និង power key នៅគែមខាងស្តាំ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន vivo X200 នេះ គឺមានបំពាក់នូវ pill-shaped LED flash នៅគែមខាងស្តាំងខាងលើ។
ស្មាតហ្វូន vivo X200 នឹងមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ខណៈដែលកាមេរ៉ាគោលមានទំហំ 50-Megapixel គាំទ្រជាមួយនឹងឡែន Periscope ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,800mAh។ សម្រាប់ស្មាតហ្វូន vivo X200 Pro នេះមានអេក្រង់ទំហំ 6.3-អ៊ីង display ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging ខណៈពេលដែលស្មាតហ្វូន vivo X200 មិនមានបច្ចេកវិទ្យានេះទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

គំនូសព្រាង vivo X200 បង្ហាញអំពីការផ្លាស់ប្តូរនៃការឌីស្សាញ