
Mate 70 series គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានគេបញ្ជាក់់ថា នឹងប្រកាសចេញជាផ្លូវការណ៌នៅពេលឆាប់ៗនេះហើយស្របពេលដែលការទម្លាយរូបភាពថ្មីមួយបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរនូវការឌីស្សាញមួយចំនួនផងដែរ។ តាមការបង្ហះនៅលើ Weibo ពីអ្នកទម្លាយម្នាក់នៅពេលនេះ បានធ្វើការចែកចាយនូវរូបភាពថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់។
ស្មាតហ្វូន Mate lineup ថ្មីនេះ ត្រូវបានគេស្គាល់ច្បាស់ដោយសារតែការឌីស្សាញម៉ូឌុលកាមេរ៉ាខាងក្រោយមានរាងមូល។ ហើយសម្រាប់ម៉ូដែលថ្មីនេះ គឺនៅតែបន្តរក្សានូវការឌីស្សាញដូចមុនដែរ ប៉ុន្តែមានការកែកុនទៅលើស៊ុមនៃម៉ូឌុលកាមេរ៉ាបន្តិច។ នៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូនថ្មីនេះ មានការឌីស្សាញកញ្ចក់នៅក្នុងម៉ូឌុលកាមេរ៉ា ហើយនិងមានការប្រើប្រាស់នូវសនស័រ 3 គ្រាប់។ សម្រាប់ផ្នែកខាងមុខ ក្រុមហ៊ុននេះបង្ហាញនូវរូបភាពថ្មីមួយ ដែលមានរចនារន្ធ 3 គ្រាប់នៅលើអេក្រង់ដូចគ្នាជាមួយ Mate 60 Series អញ្ចឹងដែរ។
សម្រាប់ការបែកធ្លាយខាងលើនេះ គឺត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះ អាចនឹងបន្តការឌីស្សាញ Huawei Mate 70 មានទម្រង់ដូចគ្នាជាមួយនិង Mate 60 អញ្ចឹងដែរ។ យោងតាមរូបភាពថ្មីមួយដែលត្រូវបានចែកចាយដោយអ្នកទម្លាយ ដែលមានឈ្មោះថា @ZiZiPlayingComputer នោះ គឺបានបញ្ជាក់ពីគំនូសព្រាងនៃស្មាតហ្វូន Mate 70 render ហើយ។ រូបភាពនេះ គឺបានបញ្ជាក់ពីការផ្លាស់ប្តូរស៊ុមនៅលើម៉ូឌុលកាមេរ៉ាផ្នែកខាងក្រោយ។ នៅលើម៉ូឌុលនោះមានការបញ្ជាក់ពីស្លាកសញ្ញានៃ XMAGE នៅចំកណ្តាល ហើយនិងមានអំពូល LED Flash នៅខាងក្រោម។ ជាមួយនិងស៊ុមថ្មីនេះ គឺកម្រ៉ាស់ក្រាស់ជាងជំនាន់មុន។

Mate 70 Pro ត្រូវបានគេរំពឹងថា អាចនឹងមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 60MP និងគ្រាប់ទីពីរមានទំហំ 48MP ultra-wide angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 48MP periscope zoom lens។ ស្មាតហ្វូននេះអាចនឹងមានការបំពាក់នូវបន្ទះឈីប Kirin 9100 ដែលមានការអមដំណើរដោយបច្ចេកវិទ្យា “AI-DC” smart features សម្រាប់ជំនួយដល់ការផលិតរូបភាពថែមទៀតផង។
