ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

គំរូរបស់ iPhone 16 ត្រូវបានទម្លាយចេញមកជាលើកដំបូងដែលបង្ហាញពីការផ្លាស់ប្តូរថ្មីមួយចំនួនខុសពីជំនាន់មុន

ដោយ

Koun Jab Luffy

08 កុម្ភៈ 2024 02:22 យប់ជ្រៅ

អាន 2 នាទី

Article image
Apple នឹងធ្វើការប្រកាសចេញ iPhone 16 Series នៅត្រីមាសទីបីនៃឆ្នាំ 2024។ ទូរសព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 នេះត្រូវបានប្រភពជាច្រើនធ្វើការទម្លាយព័ត៌មានជាច្រើនមិនដាច់ចាប់តាំងពីមុន និងក្រោយការបង្ហាញវត្តមានរបស់ iPhone 15 Series កាលពីឆ្នាំមុនមកម្ល៉េះ។ ហើយនៅពេលនេះគំរូនៃការឌីស្សាញរូបរាងដំបូងរបស់ iPhone 16 ត្រូវបានគេទម្លាយចេញជាលើកដំបូង ដែលបង្ហាញពីការផ្លាស់ប្តូរថ្មីមួយចំនួនពីជំនាន់ iPhone 15 ប៉ុន្តែ ការឌីស្សាញ គឺមានភាពស្រដៀងគ្នាខ្លាំងទៅនឹងជំនាន់ iPhone 11 Pro ដែលបានប្រកាសចេញកាលពី 5 ឆ្នាំមុនទៅវិញ។
ចំនុចដែលដូចគ្នាទៅនឹងជំនាន់ iPhone 11 Pro ដែលចេញកាលពី 5 ឆ្នាំមុន គឺត្រង់ការប្រើប្រាស់ស៊ុមបែបមូលក្តោបគែម ប៉ុន្តែ ប្រព័ន្ធកញ្ចប់លែនកាមេរ៉ាក្រោយមានការឌីស្សាញឡើងបែបថ្មី ដោយប្តូរពីការរៀបកញ្ចប់លែនបែបបញ្ឆិតគ្នាលើក្រោមនៅលើផ្ទៃរាងការ៉េ ទៅលែនរៀបបញ្ឈរជំនួសវិញ។ ដែលការបង្ហាញនេះ គឺស្របគ្នាជាមួយនឹងរបាយការណ៍ដែលបានចេញផ្សាយលើកមុនដោយបាននិយាយថា ឆ្នាំនេះ Apple នឹងមានការផ្លាស់ប្តូរទម្រង់នៃការរចនាប្រព័ន្ធលែនកាមេរ៉ារបស់ iPhone 16 និង iPhone 16 Plus ខុសពីជំនាន់ iPhone 15 និង iPhone 15 Plus ឆ្នាំមុន ប៉ុន្តែ មានការរចនាស្រដៀងគ្នាទៅនឹងកញ្ចប់លែនកាមេរ៉ារបស់ iPhone X ឬ iPhone 11 Series ទៅវិញ។
Article image
សម្រាប់កញ្ចក់អេក្រង់ខាងមុខរបស់ iPhone 16  និង iPhone 16 Plus គឺនឹងប្រើបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចគ្នាបងធំទាំងពីរ iPhone 16 Pro និង iPhone 16 Pro Max ដែរ ដូច Apple នឹងបញ្ចប់ការប្រើប្រាស់អេក្រង់ Notch របស់ខ្លួនដែលប្រើអស់រយះពេលជិត 10 ឆ្នាំមកនេះ ចាប់ពី iPhone 16 Series នេះទៅ។
Article image
ជាមួយគ្នានេះ ក៏មានការព្យាករណ៍ថា សម្រាប់ការឌីស្សាញប្រព័ន្ធកាមេរ៉ារបស់ iPhone 16 Pro  និង iPhone 16 Pro Max អាចនឹងមានការផ្លាស់ប្តូរថ្មីមួយចំនួនផងដែរ។ ហើយទូរស័ព្ទ iPhone ជំនាន់ថ្មីស៊េរីឆ្នាំ 2024 ត្រូវបានគេដឹងថា នឹងមានការបន្ថែមនៅប៊ូតុងថ្មីហៅថា Capture Button សម្រាប់ធ្វើការបញ្ជា និងគ្រប់គ្រង់ទៅលើមុខងារថតរូប និងវីដេអូនៅលើ iPhone ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

គំរូរបស់ iPhone 16 ត្រូវបានទម្លាយចេញមកជាលើកដំបូងដែលបង្ហាញពីការផ្លាស់ប្តូរថ្មីមួយចំនួនខុសពីជំនាន់មុន