ស្វែងរកពួកយើង:

គំរូរូបភាពថតដោយ Huawei Mate 70 Series ត្រូវបានបង្ហាញចេញនៅមុនការប្រកាសផ្លូវការណ៍មកដល់

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2024 07:34 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei នឹងធ្វើការប្រកាសញកំពូលស្មាតហ្វូនជំនាន់ថ្មី Mate 70 Series របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះរូបភាពគំរូ និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានទម្លាយចេញជាហូរហែរមិនដាច់សោះឡើយ។ ដូចជាថ្ងៃនេះអីចឹង គឺមានការទម្លាយចេញនូវវីដេអូឃ្លីបខ្លីមួយដែលបង្ហាញគំរូរូបភាពដែលបានផ្តិតចេញពីសែនស័រកាមេរ៉ាថ្មីរបស់ Huawei Mate 70 Series។
តាមរយះវីដេអូបានបង្ហាញថា Huawei នាំយកបច្ចេកវិទ្យាសែនស័រកាមេរ៉ាថ្មីហៅថា Spectral image sensor ឬ Red Maple បំពាក់នូវលើកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series របស់ខ្លួន។ បើតាមការបង្ហាញនៅក្នុងវីដេអូឃ្លីបខ្លីនេះ គឺបង្ហាញពីគំរូរូបភាពដែលមានភាពច្បាស់ដិតល្អបែបធម្មជាតិពិតៗតែម្តង។
តាមការអះអាងពីប្រភពឲ្យដឹងថា ការធ្វើការរបស់សែនស័រកាមេរ៉ាថ្មីនេះ គឺមិនដូចគ្នានឹងសែនស័រ RGGB (Red,green.green,blue) ឬ RYYB (Red, Yellow,Yellow,Blue) ដែលប្រើនៅលើស្មាតហ្វូន Huawei ស៊េរីមុនៗនោះទេ ដោយ Spectral image sensor module មានសមត្ថភាពខ្ពស់ទៅលើបង្កើនកម្រិតគុណភាពពណ៌បានប្រសើរជាងដើម្បីផ្តល់ជូននូវកម្រិតពណ៌បានច្បាស់ដិតត្រឹមត្រូវ ផលិតកម្រិតពណ៌ឲ្យស្បែកមានលក្ខណៈធម្មជាតិ (natural skin tone) និងគ្រប់គ្រងទៅលើកម្រិតស្រមោល (Shadow) បានល្អប្រសើរជាងថែមទៀតផង។
Article image
ប្រព័ន្ធសែនស័រថ្មីនេះត្រូវបានគេរំពឹងថា នឹងមានដំណើរការទាំងនៅលើសែនស័រគោល សែនស័រ Ultrawide និង telephoto ផងដែរ ដើម្បីជួយដល់ការផលិតទឹកពណ៌ឲ្យបានកាន់តែមានគុណភាពខ្ពស់។ spectral image sensor ថ្មីរបស់ Huawei ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវដំណើរការ image data ដើម្បីធ្វើការផ្គួរផ្គងទៅកាន់បន្ទះឈីបរូបភាពក្នុងការវិភាគគណនាដើម្បីទទួលបានគុណភាពរូបភាពដែលមានភាពច្បាស់ដិតល្អទាំងកម្រិតពណ៌ និងកម្រិតពន្លឺ។
Article image
នៅក្នុងវីដេអូនេះ គឺបានបង្ហាញនូវរូបភាពគំរូប៉ុន្មានសន្លឹកដែលផ្តិតចេញពីទូរស័ព្ទ Huawei Mate 70 Pro+ និងប្រព័ន្ធ Ultra Chroma XMAGE camera system របស់វា ដែលជួយដល់ការគ្រប់គ្រងកម្រិតទឹកពណ៌ និងកម្រិតចំណាំពន្លឺ។ ទោះជាយ៉ាងណាយើងរងចាំមើលព័ត៌មានលម្អិតបន្ថែមទៀតពីដំណើរការរបស់សែនស័រថ្មីនេះ នៅពេលដែលការប្រកាសចេញ Mate 70 Series ផ្លូវការណ៍មកដល់នៅថ្ងៃទី 26 ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ៕