ស្វែងរកពួកយើង:

គ្រាន់តែ Business Card មួយសន្លឹកដែលមានហត្ថលេខា Steve Jobs មានការដេញថ្លៃខ្ពស់ដល់ទៅជាង 18 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

25 មីនា 2024 02:25 រសៀល

អាន 2 នាទី

Article image
ពេលខ្លះ អ្វីដ៏តូចមួយដែលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple គឺពិតជាមានតម្លៃជានិច្ចនៅក្នុងទីផ្សារ។ ជាក់ស្តែង គ្រាន់តែ Business card មួយសន្លឹកដែលមានហត្ថលេខារបស់លោក Steve Jobs ពេលនេះ គឺត្រូវបានគេដាក់ដេញថ្លៃលក់នៅក្នុងតម្លៃ $181,183 (1.312 លានយ័ន)។ រឿងនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃ RR Auctions មួយដែលបានធ្វើឡើងនៅថ្ងៃទី 24 ខែមីនាកន្លងទៅនេះ។ សម្រាប់ Business Card នេះ ត្រូវបានគេបញ្ជាក់ថា ប្រហែលជាចុះហត្ថលេខានៅក្នុងឆ្នាំ 1983 ដែលមានតម្លៃថ្លៃជាង Business Card របស់ក្រុមហ៊ុន Apple ដែលមិនមានការចុះហត្ថលេខាដល់ទៅ 14 ដង។
នៅលើ Business Card ដែលមានអាយុកាលលើសពី 40 ឆ្នាំនេះ គឺមានស្នាមប្រឡាក់តិចតួចផងដែរ ដែលនេះគឺជាហេតុផលដែលធ្វើអោយកាតនេះ មានតម្លៃខ្ពស់នៅក្នុងការដេញថ្លៃ។ សម្រាប់ការចងចាំជាមួយនឹងការចុះហត្ថលេខាពីស្ថាបនិករបស់ក្រុមហ៊ុន Apple នេះ គឺជាអ្វីដែលមនុស្សជាច្រើនចង់បាន។ បន្ថែមពីនេះ Business Card នេះក៏មានការបញ្ចាក់នូវភាពត្រឹមត្រូវចេញពីស្ថាប័ន  Professional Sports Memorabilia Authentication Agency (PSA) នៅក្នុងកម្រិតខ្ពស់  “Gem Mint Level 10” ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា Business Card មួយនេះ គឺជាការបង្ហាញនូវពេលវេលាមួយដ៏មានតម្លៃរបស់ក្រុមហ៊ុន Apple ។ ការចុះហត្ថលេខានេះ គឺនៅអំឡុងពេលដែលលោក Jobs គឺជាប្រធានក្រុមប្រឹក្សាភិបាល (chairman) របស់ក្រុមហ៊ុន Apple នៅក្នុងពេលដែលមានការទទួលបានជោគជ័យខ្លាំងទៅលើកុំព្យូទ័រ Macintosh ។ ផលិតផលដ៏សំខាន់របស់ក្រុមហ៊ុន Apple នៅក្នុងពេលនោះគឺជា Apple Lisa ដែលជាកុំព្យូទ័រ Commercial PC ដំបូងបំផុតរបស់ពិភពលោកដែលមានបំពាក់នូវ GUI និងមានកម្រិតខ្ពស់ជាងកុំព្យូទ័រ Macintosh ប៉ុន្តែវាមិនមានភាពជោគជ័យខ្លាំងនោះទេ។
តាមការបញ្ជាក់របស់ស្ថាប័ន RR Auction House បានអោយដឹងថា នេះគឺជា Business Card មួយរបស់លោក Steve Jobs ដែលទទួលបាននូវការឆ្លងកាត់នៃការផ្ទៀងផ្ទាត់ដោយ PSA/DNA ។ សម្រាប់ហត្ថលេខានេះ គឺនៅតែស្រស់ស្អាត និងច្បាស់ដដែល៕
គ្រាន់តែ Business Card មួយសន្លឹកដែលមានហត្ថលេខា Steve Jobs មានការដេញថ្លៃខ្ពស់ដល់ទៅជាង 18 ម៉ឺនដុល្លារ