
ក្រុមហ៊ុនបច្ចេកវិទ្យា Sony បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Flagship របស់ខ្លួននៅក្នុងទីផ្សារដែលមានឈ្មោះហៅថា Sony Xperia 1 IV។ ស្មាតហ្វូន Sony Xperia 10 IV នេះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍សម្ភោធន៍របស់ស្មាតហ្វូននេះគឺនៅថ្ងៃទី 11 ខែឧសភានេះ។
ព្រឹត្តិការណនេះ ត្រូវបានទម្លាយតាមរយៈការសួរសំណួរបស់ក្រុមហ៊ុននេះថា “Are you ready for the next ONE?” ដែលនឹងធ្វើឡើងនៅថ្ងៃទី 11 ខែឧសភានេះនៅវេលាម៉ោង 12:30 PM IST ។វានឹងធ្វើការផ្សាយផ្ទាល់នៅលើ YouTube របស់ក្រុមហ៊ុន Sony Xperia ផងដែរ។ ស្មាតហ្វូន Sony Xperia 1 IVនឹងមានអេក្រង់ទំហំ 6.5-inch កម្រិតភាពច្បាស់ 4K, 120Hz refresh rate, HDR និង 21:9 aspect ratio ។ អេក្រង់នេះការពារដោយកញ្ចក់ Gorilla Glass Victus។
ស្មាតហ្វូននេះមានបន្ទះឈីប Qualcomm Snapdragon 8 Gen 1 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3គ្រាប់ជាមួយនឹងម៉ាកយីហោ ZEISS។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។ ស្មាតហ្វូន Sony Xperia 1 IV នេះ នឹងមានតម្លៃ 1,399 Euros ឬ $1,480 ។ស្មាតហ្វូននេះនឹងមាន 3 ពណ៌គឺ Black, Violet និង White ៕
