ស្វែងរកពួកយើង:

ចិននាំមុខគេទៅលើ Mobile Gaming នៅក្នុងទីផ្សារសកលជាមួយទំហំទឹកប្រាក់ដល់ទៅ 86 ពាន់លានដុល្លារ

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 08:54 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឆ្នាំ 2023 កន្លងទៅនេះ ទីផ្សារស្មាតហ្វូនសកល ត្រូវបានគេរាយការណ៌ថា មានការកើនឡើងយ៉ាងខ្លាំង ដែលមានទំហំតទឹកប្រាក់ដល់ទៅ 1,173.79 ពាន់លានយ៉ន់ ដែលស្មើរនឹង $166 ពាន់លានដុល្លារ ជាមួយកំណើន 6% ធៀបទៅនឹងឆ្នាំមុននេះ។ ជាមួយភាពចម្រើននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ វិស័យស្មាតហ្វូនលេងហ្គេមនេះ ក៏ទទួលបាននូវការវិវត្តន៌ទៅមុខផងដែរ ដោយមានទំហំទឹកប្រាក់ 606.27 ពាន់លានយ៉ន់ ដែលស្មើរនឹង $85.76 ពាន់លានដុល្លារ។ សម្រាប់តួរលេខនៃតម្លៃខាងលើនេះ គឺមានចំនួនជាងពាក់កណ្តាល គឺគ្រប់គ្រងដោយក្រុមហ៊ុនជាច្រើនរបស់ចិន។
ការគ្រប់គ្រងទីផ្សារសកលនេះ គឺបានបង្ហាញអំពីភាពលេចធ្លោនៃភាពច្នៃប្រឌិត និងយុទ្ធសាស្រ្តនៃការពង្រីកវិសាលភាពកាន់ តែខ្លាំងក្លា។ ប៉ុន្តែនៅពីក្រោយនៃភាពជោគជ័យខាងលើនេះ អ្នកអភិវឌ្ឍរបស់ចិន ក៏រងនូវការខាតបង់់ទឹកប្រាក់មួយចំនួនផងដែរ តាមរយៈការអភិវឌ្ឍទៅលើហ្គេមរបស់ខ្លួននៅលើទីផ្សារសកលមានការថយចុះចំនួន 5.65%ដែលស្មើរនឹង $16.366 ពាន់លាមដុល្លា។ សូមជំរាបថា ទីផ្សារធំសម្រាប់ហ្គេមនៅលើទូរស័ព្ទរបស់ចិននេះ គឺមានដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលទីផ្សារទាំងនេះ មានចំណូលច្រើនជាពាក់កណ្តាល នៃប្រាក់ចំណូលរបស់វិស័យហ្គេមនៃប្រទេសចិននៅលើទីផ្សារសកល។
Article image
ដូច្នេះ ដើម្បីប្រឈមជម្នះ ទៅនឹងការពង្រីកនូវផលិតជាច្រើនរបស់ពួកគេនៅក្រៅប្រទេសនោះ ក្រុមហ៊ុនរបស់ចិនច្រើនជាង 60% គឺផ្តោតទៅលើប្រតិបត្តិការរយៈពេលវែងនៃផលិតផល ហើយ 2/3 គឹប្រើប្រាស់នូវម៉ាកយីហោ ឬ IP ដើម្បីទាក់ទាញនូវអ្នកប្រើប្រាស់អន្តរជាតិ។ យុទ្ធសាស្រ្តទាំងនេះ គឺផ្តោតទៅលើ Preferences នៅក្នុងតំបន់ និងការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនកម្រិតខ្ពស់ដូចជាការប្រើប្រាស់នូវ AI និងការពង្រឹងទៅលើ Game Engines ដែលពិតជាសំខាន់ណាស់សម្រាប់ Developers របស់ចិន នៅក្នុងការរក្សានូវភាពលេចធ្លោជាសកល និងភាពជោគជ័យនៅលើទីផ្សារសកល៕
ចិននាំមុខគេទៅលើ Mobile Gaming នៅក្នុងទីផ្សារសកលជាមួយទំហំទឹកប្រាក់ដល់ទៅ 86 ពាន់លានដុល្លារ