ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ចិននឹងនាំយករថយន្តស៊េរីទំនើបរបស់ខ្លួន ដែលមានកម្លាំងម៉ាស៊ីនទំហំ 800សេះ ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស

ដោយ

Koun Jab Luffy

30 មករា 2019 11:23 ថ្ងៃត្រង់

អាន 2 នាទី

Article image
ព្រឹត្តិការណ៍ពិពរណ៍ Geneva Motor Show គឺជាពិពរណ៍រថយន្តដ៏ធំបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុប ប៉ុន្តែមិនមែនមានតែក្រុមហ៊ុនផលិតរថយន្តជាច្រើននៅក្នុងអ៊ឺរ៉ុបនោះទេ ដែលនឹងបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ពួកខ្លួននោះ។ ពេលនេះសូម្បីតែក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិន ក៏មានគោលដៅក្នុងការវាយលុកទីផ្សារនៅអ៊ឺរ៉ុបផងដែរ។ ក្រុមហ៊ុនោះ មានឈ្មោះថាស AIWAYS ។  ក្រុមហ៊ុនរបស់ចិនមួយនេះ បានត្រៀមនឹងបង្ហាញនូវសមិទ្ធិផលថ្មីរបស់ខ្លួននៅក្នុងទីក្រុង Geneva នៅក្នុងឆ្នាំនេះដែលមិនមានមានតែរថយន្តមួយគ្រឿងប៉ុណ្ណោះទេ ប៉ុន្តែវាមានរថយន្តអគ្គិសនីចំនួនដល់ទៅ 2 គ្រឿង ហើយរថយន្តស៊េរីថ្មីទំនើប Hybrid នេះគឺធ្វើការអភិវឌ្ឍជាមួយនឹងជំនួយពី Roland Gumpert។
Article image
នៅក្នុងការដាក់ឈ្មោះហៅថា RG Nathalie រថយន្តស៊េរីថ្មីនេះ គឺធ្វើការពិសោធន៍ទៅលើកម្លាំងមេតាណុល និងអេឡិចត្រូនិច ដែលគេដឹងថាល្អជាងការប្រើលើមេតាណុលដូចទៅនឹងរថយន្តជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រេស៊ីលនោះ គឺធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវប្រេងសាំងនោះ សម្រាប់រថយន្ត AIWAYS RG Nathalie នឹងប្រើប្រាស់នូវថាមពលប្រេងចេញពីបន្លែដូចគ្នាទៅនឹងកោសិកាប្រេងអ៊ីដ្រូសែន ការផ្ទុកនូវអគ្គិសនីសម្រាប់ការប្រើប្រាស់នៅលើម៉ូទ័រអេឡិចត្រូនិចចំនួន 4។
Article image
រថយន្តនេះ គឺកម្លាំងម៉ាស៊ីនកម្រិតខ្ពស់បំផុត គឺដល់ទៅ 793 សេះ ដែលនៅទាបជាងបន្តិចបើធៀបជាមួយនឹងរថយន្តប្រណាំង Ferrari 812 Superfast តែបន្តិចប៉ុណ្ណោះ ដោយអាចមានល្បឿនដល់ទៅ 60mpg នៅក្នុងរយៈពេលត្រឹមតែ 2.5 វិនាទី ហើយល្បឿនខ្ពស់បំផុតគឺ 190mph និងការធ្វើដំណើរបានចម្ងាយដល់ទៅ 745 ម៉ាយ៍មុនពេលដែលវាបញ្ចូលថាមពលថ្មម្តងទៀត ឬការចាក់ប្រេងម្តងទៀត។ រថយន្តនេះ នឹងមានការផលិតដំពុងនៅក្នុងចំនួនត្រឹមតែ 500 គ្រឿងប៉ុណ្ណោះ ហើយរថយន្តស៊េរីថ្មីនេះពិតជាមានតម្លៃថ្លៃមែនទែន។
Article image
AIWAYS បានត្រៀមខ្លួនក្នុងការនាំយកនូវរថយន្តស៊េរីថ្មីមួយទៀតទៅកាន់ទីក្រុង Geneva ដែលមានទីផ្សារធំគួរសមដែរ។ រថយន្ត U5 គឺជារថយន្តអេឡិចត្រូនិច Crossover ដែលមានទំហំប្រហាក់ប្រហែលទៅនឹងរថយន្ត Mercedes-Benz EQC ឬ Jaguar I-Pace ធំជាងរថយន្ត Audi e-tron ឬ Tesla Model X។ រថយនុ្តស៊េរីថ្មី AIWAYS U5 នឹងមានកម្លាំងដល់ទៅ 185 សេះ សម្រាប់ម៉ូទ័រអេឡិចត្រូនិចរបស់ខ្លួនហើយវាអាចធ្វើដំណើរបានចម្ងាយដល់ទៅ 285 ម៉ាយ៍ថែមទៀតផង។ ថាមពលថ្មឆ្លាតវៃរបស់វាក៏អាចបន្តការធ្វើដំណើរបានចម្ងាយដល់ទៅ 62 ម៉ាយ៍៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ចិននឹងនាំយករថយន្តស៊េរីទំនើបរបស់ខ្លួន ដែលមានកម្លាំងម៉ាស៊ីនទំហំ 800សេះ ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស