ស្វែងរកពួកយើង:

ច្បាស់ហើយ! Nio Firefly អាចរត់បាន 420km និងប្រើអាគុយទំហំ 42.1kWh

ដោយ

Koun Jab Luffy

18 កុម្ភៈ 2025 08:31 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីមានការបញ្ជាក់ព័ត៌មានចេញពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា របស់ប្រទេសចិន រួចមក នៅថ្ងៃនេះ មានរបាយការណ៌ថ្មីនិយាយពីរថយន្តអគ្គិសនី Nio Firefly EV ថែមទៀតហើយ។ ប្រភពខាងលើនេះបានបញ្ជាក់ថា រថយន្តនេះ គឺមានការបំពាក់នូវអាគុយទំហំ 42.1 kWh ដែលសាកថ្មពេញម្តង អាចរត់បានចម្ងាយ420km តាមស្តង់ដារ CLTC។
ដូចគ្នាជាមួយរថយន្ត NIO ជាច្រើនទៀតអញ្ចឹង! Firefly ថ្មីនេះ នឹងអាចធ្វើការផ្លាស់ប្តូរថ្មបាន អាចពង្រីកទំហំថ្មបាន។ បើតាមការបញ្ជាក់នៅលើបញ្ជី MIIT បានអោយដឹងថា រថយន្តនេះ នឹងប្រើថាមពលថ្ម lithium iron phosphate (LFP) របស់ Sunwoda។ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុននេះផ្គត់ផ្គង់សម្រាប់ Nio។
រថយន្តអគ្គិសនី Nio Firefly ថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកអោយបញ្ជាទិញមុននៅក្នុងព្រឹត្តិការណ៌ Nio Day ជាមួយតម្លៃ 148,800 យ៉ន់ ដែលប្រហែល 20,400 ដុល្លារ។ តាមដំនឹងចុងក្រោយនេះ អោយដឹងថា ក្រុមហ៊ុនេះ Nio គ្រោងនឹងសម្ពោធជាផ្លូវការណ៌រថយន្តថ្មីនេះ នៅខែមេសាខាងមុខនេះហើយ។ Nio Firefly ថ្មីនេះ នេះមានទំហំ 4003/1781/1557mm និងមានគម្លាតកង់មុខក្រោយប្រវែង 2615mm។
Article image
គួរបញ្ជាក់ថា កន្លងមកលោក William Li ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio បានប្រកាសក្នុងអំឡុងពេលសន្និសីទ Nio Day នៅទីក្រុងក្វាងចូវថា Firefly EV នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមេសា ឆ្នាំ 2025។ "Firefly គឺឆ្លាតជាង និងមានទំហំធំជាងរថយន្ត Mini ម៉ាកផ្សេង"។ Firefly គឺជារថយន្តប្រភេទ hatchback ខ្នាតតូចដែលដំបូងឡើងត្រូវបានក្រុមហ៊ុន Nio ត្រៀមសម្រាប់ការប្រកាសចេញនៅទីផ្សារនៅអឺរ៉ុប។ ប៉ុន្តែ ដោយសារតែការលក់រថយន្តម៉ាក Nio មានការធ្លាក់ចុះនៅទីផ្សារមួយនេះ និងកត្តាបង្កើនពន្ធនាំចូលរថយន្តអគ្គិសនីពីប្រទេសចិនចូលទីផ្សារអឺរ៉ុប ទើបក្រុមហ៊ុនបានសម្រេចចិត្តចាប់ផ្តើមបង្ហាញម៉ាករថយន្ត Firefly ជាលើកដំបូងនៅក្នុងប្រទេសចិនវិញ។
លក្ខណៈពិសេសនៃការរចនាខាងក្រៅរបស់ Nio Firefly EV គឺត្រង់ផ្នែកចង្កៀងខាងមុខ និងខាងក្រោយត្រូវបានរចនាជារាងមូលម្ខាងចំនួនបីរៀបចេញជារាងដូចកាមេរ៉ារបស់ទូរស័ព្ទ iPhone ដែលជាការរចនាថ្មីប្លែកមិនធ្លាប់មាននៅលើរថយន្ត។ រថយន្តនេះមានការរចនាផ្នែកខាងលើជារាង C-Pillar ជាមួយប្រវែងតួរខ្លួន 4.7 ម៉ែត្រ។ នៅផ្នែកខាងមុខអាចផ្ទុកទំងន់បានចំនុះ 92 លីត្រ និងឃ្លប់ក្រោយអាចផ្ទុកទំងន់បានដល់ 1,250 លីត្រ។ រថយន្តអគ្គិសនីខ្នាតតូចថ្មីនេះ មានគ្រោងឆ្អឹងផលិតដែកកម្រិត high-strength steel ប្រមាណ 83.4%។ រថយន្តនេះមានកម្រិតកម្លាំងបង្វិលជុំឡើងដល់ 35,700Nm/degree ដែលជាថ្នាក់ខ្ពស់បំផុត នេះបើយោងទៅតាមការបញ្ជាក់របស់ Nio។
Article image
Firefly EV ក៏មានពោងសុវត្ថិភាពចំនួនប្រាំបួន និងប្រព័ន្ធ ADAS ផងដែរ។ ជាងនេះទៅទៀត Nio Firefly ទទួលបានវិញ្ញាណបនប័ត្រសម្រាប់ការធ្វើតេស្តស្តង់ដារកម្រិតផ្កាយ 5 ពីស្ថាប័ន C-NCAP 2024 ថែមទៀតផង៕